ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បើកកិច្ចប្រជុំលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាត បានអញ្ជើញបើកកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ នាព្រឹកថ្ងៃទី២ ខែមករាឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម អនុប្រធាន ទីប្រឹក្សា ជំនួយការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋានទាំង៥ (គ.ជ.គ.ម)។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ លើកទិសដៅអនុវត្តឆ្នាំ២០២៥ ដោយនឹងបន្តសកម្មភាព និងតាមដានការអនុវត្តន៍ការងារតាមផែនការសកម្មភាពជាតិ សម្រាប់កាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ២០២៤-២០២៨ ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ លើកកម្ពស់ភាពជាដៃគូ និងសហការជាមួយវិស័យឯកជន និងផ្នែកសាធារណៈសម្រាប់ការស្រាវជ្រាវ អភិវឌ្ឍន៍ និងសកម្មភាពនៃការអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ក្នុងការកាត់បន្ថយគ្រោះមហន្តរាយគ្រប់ប្រភេទ។
ជាមួយគ្នា ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយចូលរួមសហការ និងគាំទ្រការរៀបចំផែនការ និងការកៀរគរធនធានសម្រាប់ការបន្តអនុវត្តផែនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងសកម្មភាពក្នុងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ ស្រប្របខណ្ឌការងារសេដាយ ២០១៥-២០៣០ ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ដើមឆ្នាំ២០២៥នេះ គ.ជ.គ.ម.បន្តពង្រឹងសកម្មភាព ចំណេះដឹងនិងការយល់ដឹង អំពីហានិភ័យគ្រោះមហន្តរាយជូនដល់មន្ត្រីជំនាញ នៅថ្នាក់ ជាតិ ដើម្បីគាំទ្រការបណ្តុះបណ្តាលបន្តដល់មន្ត្រីជំនាញ ថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញ នៃអង្គការដៃគូ សម្រាប់ កិច្ចសហការ និងធ្វើសកម្មភាព នៅតាមមុខសញ្ញារងគ្រោះនិងងាយរងគ្រោះ ក្នុងសហគមន៍ ។
បន្ថែមលើសពីនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំបន្តពង្រឹងយន្តការផែនការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានហានិភ័យគ្រោះមហន្តរាយពហុមុខសញ្ញាគ្រោះ ថ្នាក់ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសាធារណជន ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងការរៀបចំផែនការ និងធ្វើការសម្រេចចិត្ត ដើម្បីអាចទប់ស្កាត់និងកាត់បន្ថយបាននូវកម្រិតហានិភ័យដែលអាចនឹងកើតមានជាយថាហេតុ ។







-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត