ព័ត៌មាន
ផ្លូវខេត្តពីរខ្សែក្នុងខេត្តក្រចេះ គ្រោងបញ្ចប់ការស្ថាបនានាកំឡុងខែមេសា
ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ លោក សាំង ប៊ុនថេន បានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ពីការសាងសង់ផ្លូវ ក្នុងខេត្តចំនួនពីរខ្សែ គឺផ្លូវខេត្តលេខ ៣៧៧ និង លេខ ៣៧៧A ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ដែលក្នុងកិច្ចសន្យាត្រូវបញ្ចប់ការស្ថាបនា សាងសង់ ក្នុងខែធ្នូ ឆ្នាំ២០២៤ ប៉ុន្តែយោងតាមស្ថានភាពជាក់ស្ដែងការសាងសង់មិនទាន់រួចក៏ត្រូវបានពន្យាពេលបញ្ចប់ការសាងសង់ដល់ក្រុមហ៊ុនទទួលការ ។
លោកប្រធានមន្ទីរ បានបញ្ជាក់ជុំវិញការយឺតយ៉ាវក្នុងការធ្វើផ្លូវខេត្តទាំងពីរខ្សែនេះថា ក្នុងករណីដែលក្រុមហ៊ុនទទួលគម្រោងស្តារ ជួសជុល និងថែទាំផ្លូវ អនុវត្តមិនបានត្រឹមត្រូវតាមកិច្ចសន្យាទេនោះ នឹងអាចពន្យាពេលបានពីរដង ក្នុងរយៈពេលពីមួយខែទៅពីរខែ នៅក្នុងកិច្ចសន្យា ប៉ុន្តែបើមានលើកទីបីនោះ នឹងត្រូវរងការផាកពិន័យ។ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត គឺមានតួនាទីចូលរួមសហការក្នុងការសម្របសម្រួលដោះស្រាយនៅពេលកន្លងាមួយានបញ្ហាកើតឡើងតែប៉ុណ្ណោះ។
គូបញ្ជាក់ផងដែរថា ផ្លូវដែលកំពុងធ្វើនេះ គឺមាន ផ្លូវខេត្តលេខ ៣៧៧ និង៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះ ផ្លូវខេត្តលេខ៣៧៧ មានប្រវែង ៣៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស ក្នុងក្រុងក្រចេះ ដល់ ទីរួមស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦គីឡូម៉ែត្រ ចាប់ពីផ្សារសណ្ដាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។ ផ្លូវខេត្តទាំង ២ខ្សែនេះ នឹងត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូAC កម្រាស់ ៥សង់ទីម៉ែត និងក្រាលបេតុងសរសៃដែក កម្រាស់ ២០សង់ទីម៉ែត្រ មានទទឹងចាប់ពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ មាន ២គន្លងទៅមក ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង ប្រវែងសរុប ៤១៣ម៉ែត្រ នៅលើផ្លូវខេត្តលេខ៣៧៧ ៕ អត្ថបទ៖ សេង ម័រ






-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត