ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ស្នើដល់អាជ្ញាធរ និងពលរដ្ឋចូលរួមឱ្យបានផុលផុសក្នុងយុទ្ធនាការសម្អាតផ្លូវជាតិ
ដើម្បីឱ្យផ្លូវជាតិនៅក្នុងប្រទេសកម្ពុជា គ្មានសំណល់ប្លាស្ទិករាយប៉ាយ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន ស្នើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើមនោះ សូមចូលរួមឱ្យបានផុលផុសក្នុងយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ។
តាមរយៈសារសំឡេងក្នុងតេឡេក្រាមដែល BTV ទទួលបាននៅថ្ងៃទី០៣ ខែមករានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះតទៅ។ ឯកឧត្តមបន្តថា ការប្រកាសបើកយុទ្ធនាការនេះ ធ្វើឡើងបន្ទាប់ពីមានចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងសកម្មភាពសាកល្បងសំអាតតាមដងផ្លូវនានាក្នុងពេលកន្លងទៅដូចជា ផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ ៥១ ជាដើម។
ឯកឧត្តមរដ្ឋមន្រ្តីាន្យដឹងទៀតថា ុទ្ធនាការសម្អាតផ្លូវជាតិ ធ្វើឡើងក្នុងគោលបំណងឱ្យផ្លូវជាតិស្អាត គ្មានសំណល់ប្លាស្ទិកហោះហើររប៉ាត់រប៉ាយនៅតាមផ្លូវជាតិក្នុងប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០២៥នេះ នឹងជាការចូលរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស ឱ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការរស់នៅប្រកបដោយផាសុខភាព ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍មកប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើង។ ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាដើមនោះ សូមចូលរួមឱ្យបានផុលផុសក្នុងយុទ្ធនាការសម្អាតផ្លូវជាតិ។
គួររម្លឹកដែរថា ក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការជាច្រើន ដើម្បី ចូលរួមចំណែកលើកកម្ពស់សោភ័ណភាពបរិស្ថាននៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមាន យុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការផ្ទៃទឹកស្អាត ជាដើម៕ អត្ថបទ៖ ទូច សោភ័ណ








-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត