ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញពិនិត្យការសាងសង់ផ្ទះចំនួន៦៥ខ្នង សម្រាប់អតីតយុទ្ធជន ខេត្តកំពង់ធំ
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ។
នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញទៅត្រួតពិនិត្យដំណើរការសាងសង់ផ្ទះថ្មីចំនួន៦៥ខ្នង នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង និងផ្ទៃដីចំនួន១ហិកតា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ។
នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដីគ្រប់ដប់្នាក់ ស្ថាប័នជំនាញមានសមត្ថកិច្ច រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដោះស្រាយដីសម្បទានសង្គមកិច្ច និងសហការសម្របសម្រួលក្នុងការសាងសង់ផ្ទះថ្មីចំនួន ៦៥ខ្នងថ្មីទៀត ដើម្បីផ្ដល់ជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលកំពុងមានការខ្វះខាត និងបានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបម្រើដល់បងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលដាំដំណាំចិញ្ចឹមសត្វកសាងជីវភាពរស់នៅថ្មី ឲ្យបានល្អប្រសើរ ឆ្លើយតបចំពោះការខិតខំយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលសម្ដេចលោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីជីវភាពរស់នៅបងប្អូនអតីតយុទ្ធជនរបស់យើង។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា អតីតយុទ្ធជននៅខេត្តកំពង់ធំ មានចំនួនជិត៤,០០០គ្រួសារ ហើយចំពោះអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាត មានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យនៅតាមមូលដ្ឋាននានាចំនួន២៤៦គ្រួសារ ត្រូវបានសាងសង់ផ្ទះជូនគាត់បានរួចរាល់នៅតាមមូលដ្ឋាននានា ក្នុងភូមិសាស្ត្រខេត្ត ។
ដោយឡែកក្រុមគ្រួសារអតីតយុទ្ធជនដែលគ្មានដី និងគ្មានផ្ទះឬរស់នៅលើដីសាធារណៈ ចំនួន ១៤១គ្រួសារ ត្រូវបានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះជូនគាត់បានរួចរាល់ផងដែរ នឹងបានប្រគល់ដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារមួយហិកតាកន្លះ កាលពីជាង៣ឆ្នាំកន្លងទៅ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
បច្ចុប្បន្ននេះអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតគ្មានដីគ្មានផ្ទះចំនួន ៦៥គ្រួសារថ្មីទៀត ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បាននឹងកំពុងដំណើរការសាងសង់ផ្ទះ និងប្រគល់ដីសម្បទានសង្គមកិច្ចមួយហិកតា ក្នុងមួយគ្រួសារ ជូនគាត់ដេីម្បីរស់នៅកសាងជីវភាពថ្មី៕









-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត