ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញសម្ពោធទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ស្ទឹងមានជ័យទី២
នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន ចាន់ថុល សមាជិកអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌមានជ័យ បានអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្នុងសង្កាត់ស្ទឹងមានជ័យទី២ និងប្រារពពិធីរំលឹកខួបអនុស្សាវរីយ៌ទិវាជ័យជំនៈ៧មករា លើកទី៤៦។
មុននឹងចាប់ផ្តើមមតិសំណេះឯកឧត្តម បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។
មានប្រសាសន៍សំណេះសំណាលក្នុងពិធិនេះ ឯកឧត្តមបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារចុះមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២ ដែលមានឯឧ យុនហេង សមាជិកគណមាធិការកណ្តាល ជាប្រធាន និងករុមការងារថ្នាក់មូលដ្ឋានគ្រប់ជាន់ថ្នាក់ដែលបានយកអស់កំលាំងកាយចិត្តចុះរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោប្រធានគណបក្ស។
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយនៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ មានសារៈសំខាន់សម្រាប់បម្រើឱ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំរបស់គណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងត្រៀមលក្ខណៈរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនរត់ចោលប្រជាពលរដ្ឋ និងដឹកនាំប្រទេសសម្រាប់រយៈពេលយូរអង្វែងតទៅទៀត។
បន្ថែមលើចំនុចនេះ ឯកឧត្តម បានបង្ហាញពីស្នារដៃ និងសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេល៤៦ឆ្នាំកន្លងមកនេះមានជាអាទិ ការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ការបង្រួបបង្រួមជាត់ រកបានសន្តិភាពពេញលេញជូនជាតិតាមរួៈនយោបាយឈ្នះ ឈ្នះ ដែលជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធីរបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងសមិទ្ធផលអភិវឌ្ឍន៍ជាច្រើនរាប់មិនអស់មានការរីកចំរើនលើគ្រប់វិស័យ។
បន្តវេនពីគោលដៅជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិនៃរាជរដ្ឋាភិបាលមុន រាជរដ្ឋាភីបាលអាណត្តិទី៧ ក្រោមការដឹកនាំនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានប្តេជ្ញាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយក្លាយជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម បន្តថា ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានខិតខំបំពេញភារកិច្ចជាច្រើន ដូចជាការខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ អគ្គិសនី អាកាសយាន្តដ្ឋាន ផ្លូវដែក និងធនធានមនុស្ស។ ជាមួយគ្នានេះ ចាំបាច់ត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋផងដែរ។ ការចូលរួមសំខាន់គឺ នាំគ្នាថែរក្សាសន្តិភាពអោយខាងតែបាន។
ឯកឧត្តម បន្ថែមថា បងប្អូនប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំណែនាំកូនចៅ អោយចៀសវាងអំពើអបាយមុខទាំងឡាយមានការប្រព្រឹត្តិគ្រឿងញៀន ល្បែងស៊ីសង។ បងតូចបងធំ ហើយត្រូវខិតខំរៀនសូត្រ និងរៀនចំនាញវិជ្ជាជីវៈអោយបានស្ទាញជំនាញ ដែលអាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិយើង។
មុនបញ្ចប់ ឯកឧត្យម បានណែនាំដល់មន្ត្រីបក្សគ្រប់លំដាប់ថ្នាកខិតខំធ្វើអំពើល្អ បន្តរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាយើង៕











-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត