ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ថ្ងៃ៧មករា នឹងឋិតនៅក្នុងបេះដូងរបស់យើងជារៀងរហូតតទៅ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានលើកឡើងអំពីគុណបំណាច់នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ ខណៈថ្ងៃនេះត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំមិនភ្លេច ហើយថែមទាំងប្រសិទ្ធនាមថា «ជាថ្ងៃកំណើតទី២» របស់ពួកគាត់ ដែលបានរួចផុតពីរបបដ៏ខ្មៅងងឹតរបស់ខ្មែរក្រហម។
តាមរយៈផេកហ្វេសបុក ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា «អបអរសាទរ ខួបទី៤៦ ទិវាជ័យជំនះ ៧មករា» «៧ មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិញឡើងវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍»។
ឯកឧត្តមបានបន្ថែមថា «៧មករាកើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេ ឆ្នាំ ៨ខែ និង២០ថ្ងៃ។ បើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មានរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែរ។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ»។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងតាំងនាមឲ្យយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជាផងនោះ បានបញ្ជាក់បន្ថែមទៀតថា «នេះជាសច្ចធម៌ប្រវត្តិសាស្រ្តដែលមិនអាចប្រកែកបាន។ យើងខ្ញុំជាយុវជនជំនាន់ក្រោយចងចាំជានិច្ចគុណូបការៈដ៏ធំធេង នៃថ្ងៃ ៧ មករា ដែលជាចំណុចផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់យើងមានអ្វីៗដូចបច្ចុប្បន្ននេះ។ ថ្ងៃ ៧ មករា នឹងឋិតនៅក្នុងបេះដូងរបស់យើងជារៀងរហូតតទៅ»។
សូមបញ្ជាក់ផងដែរថា ថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ដោយកម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មីគឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយជ័យជម្នះនេះក៏បានឆ្កាក់ចុះក្នុងប្រវត្តិសាស្រ្ត និងជាព្រឹត្តិការណ៍សំខាន់មួយនៃសាមគ្គីភាពដ៏បរិសុទ្ធ ស្មោះត្រង់ និងមិត្តភាពដ៏ពិសេសរវាងកងទ័ពកម្ពុជា និងវៀតណាមផងដែរ។
បើគិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល៤៦ឆ្នាំហើយ(៧មករា ឆ្នាំ១៩៧៩-៧មករា២០២៥) ចាប់តាំងពីប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅរបស់ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត គឺជាស្លាក់ស្នាម និងការឈឺចាប់ដោយមិនអាចបំភ្លេចបាននោះឡើយពីសំណាក់ប្រជាជាតិខ្មែរទាំងមូលនោះ។ យ៉ាងណាក៏ដោយក្រោយថ្ងៃ៧មករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាដឹងនាំដោយគណបក្ស ប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ៕អត្ថបទ៖ បាន ចក់



-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត