ព័ត៌មាន
អភិបាលខេត្តស្វាយរៀងអញ្ជើញទស្សនាពិព័រណ៍ផលិតផលអបអរសាទរខួបលើកទី៤៦ថ្ងៃជ័យជំនះ៧មករា១៩៧៩.២០២៥
ស្វាយរៀង ៖ ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្តស្វាយរៀង រួមនិង ឯកឧត្តម លោកជំទាវ លោក លោកស្រីនៅក្នុងក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត មន្ត្រីរាជការ ពលរដ្ឋក្រុងស្វាយរៀង នៅរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញទស្សនាការតាំងពិពណ៌ផលិតផល កែច្នៃចេញពី កសិកម្ម សិប្បកម្ម និងឧបករណ៍ចាស់ៗ ដែលបម្រើលើការងារ ស្ដារកសាងប្រទេស និងជីវភាព របស់ពលរដ្ឋខេត្តស្វាយរៀង ក្រោយថ្ងៃរំដោះ៧ មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពតបំផ្លាញ រាល់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដល់ឬសគល់។
សូមបញ្ជាក់ថាការតាំងផលិតផលដែលបម្រើស្ដារកសាងប្រទេសក្រោយថ្ងៃរំដោះ៧ មករាឆ្នាំ១៩៧៩រយះពេល១ថ្ងៃនេះគឺផ្តួចផ្តើមឡើងដោយឯកឧត្តម ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងក្នុងគោលបំណងបង្ហាញដល់ពលរដ្ឋនៅគ្របមជ្ឈដ្ឋាន ពិសេសយុវជនជំនាន់ក្រោយ បានទស្សនា សិក្សាស្វែងយល់ពីការរីកចំរើន កសាងប្រទេសឡើងវិញតាមរយះប្រើប្រាស់ឧបករណ៏ ចាស់ៗទាងេះ
្នុងពេលទស្សនាស្តង់ពិពណ៌ ផលិតផលនិងឧបករណ៍ប្រើប្រាស់ ដែលរួមចំណែកស្តាកសាងប្រទេស ពិសេសខេត្តស្វាយរៀង ឯកឧត្តមប៉េង ពោធិសា អភិបាលខេត្ត បានសម្ដែងអបអរសាទរចំពោះគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ឌី វិទ្យា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំការតាំងពិពណ៌នៅពេលនេះ គឺជាការរួមចំណែក ពញ្ញាក់ស្មារតីពលរដ្ឋពិសេសយុវជនបានសិក្សាស្វែងយល់និងធ្វើការចងចាំថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរំដោះប្រទេសនិងពលរដ្ឋឲ្យរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ៣ ឆ្នាំ ៨ខែ និង ២០ ថ្ងៃ។
ក្នុងពេលទស្សនាពិពណ៌ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងនៅច្រាំងទន្លេវ៉ៃគោ យុវតី្ត សិស្ស និសិត្ស ស្វាយរៀង បានសំដែងអបអរសាទរចំពោះរដ្ឋបាលខេត្តក្រុង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានរៀបចំតាំងពិពណ៌ ធ្វើឱ្យពួកគាត់បានចូលទស្សនា និងស្វែងយល់កាន់តែច្បាស់ពីការធ្វើពលីកម្មរបស់ រាជរដ្ឋាភិបាល មន្ត្រីរាជការ និងពលរដ្ឋ ក្នុងកិច្ចការស្តាកសាងអភិវឌ្ឍន៍ប្រទេស នឹងធ្វើការស្តាជីវភាព តាមរយៈប្រើប្រាស់ឧបករណ៍ចាស់ៗបែបបុរាណ ។
គួររម្លឹកថាការតាំងពិពណ៌បង្កើតព្រឹតិ្តការឆ្ពោះទៅអបអរសារទរខួបលើកទី៤៦ថ្ងៃរំដោះ៧មករា នៅច្រាំងទន្លេវ៉ៃគោ ដែលរៀបចំដោយសហភាពសហព័ន្ធ ក្រៅពីបង្ហាញផលិតផលចេញពីការកែឆ្នៃកសិកម្មសិប្បកម្ម នូវមានការ ប្រគុំតន្ត្រី សមយ័ បុរាណ ជូនពលរដ្ឋទស្សនាកំសាន្តផងដែរ ។ ដោយ ៖ ភា សារឹត





-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត