ព័ត៌មាន
ប្រជានេសាទសប្បាយចិត្ត ខណៈត្រីចាប់ផ្ដើមសម្បូរម្ដងទៀត នៅចន្លោះថ្ងៃទី២ ដល់១០ ខែមករា ឆ្នាំ២០២៥
កំពង់ឆ្នាំង៖ ប្រជានេសាទលក្ខណៈគ្រួសារបានសំដែងការសប្បាយចិត្តខ្លាំង ខណៈត្រីទឹកសាបបានសម្បូរម្តងទៀត ដោយពួកគាត់ដាក់មងត្រូវចាប់ពី៤០ទៅជាង១០០គីឡូក្រាមក្នុងមង១ត្បូង ។ ដោយឡែកយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល ចេញផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បានអំពាវនាវឱ្យពលរដ្ឋរួសរាន់ទិញត្រី ដើម្បីធ្វើប្រហុក ផ្អក និងត្រីឆ្អើរ ទុកសម្រាប់បរិភោគ។
ប្រជានេសាទលក្ខណៈគ្រួសារបានអោយដឹងថា ត្រីឆ្នាំនេះ សម្បូរជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំទៅក្នុងខ្នើតដែលត្រូវបែបនេះ ដាក់បានចន្លោះពី២០ទៅ៤០គីឡូក្រាមប៉ុណ្ណោះក្នុងមង១ត្បូង តែឆ្នាំនេះក្នុងមង១ត្បូង អាចជាប់ត្រីចាប់ពី៤០ទៅជា១០០គីឡូក្រាម ទៅតាមតំបន់ក្នុងដែនទន្លេសាប នៃភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ ពួកគាត់បានលក់ចេញក្នុង១គីឡូក្រាមបានតម្លៃ២០០០រៀល អោយទៅអ្នកធ្វើត្រីឆ្អើ និងអ្នកធ្វើប្រហុក។ ឆ្នាំនេះប្រជានេសាទទាំងអស់ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ និងសំណូមពរអាជ្ញាធរមានសមតថកិ្ចគ្រប់លំដប់ថ្នាក់ សមត្ថកិច្ចខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងខ័ណ្ឌរដ្ឋបាលជលផលនៃខេត្តជាប់បឹងទន្លេសាប បង្កើនការបង្ក្រាបអោយបានច្រើន ដើម្បីផលមច្ឆាជាតិបានសម្បូរឡើងវិញ និងមាននិរន្តរភាពតទៅ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានអោយដឹងថា ទិន្នផលត្រីក្នុងដែនទន្លេសាបខេត្តកំពង់ឆ្នាំងឆ្នាំនេះ បានកើនឡើងជាងរាល់ឆ្នាំ ហើយពូជត្រីដែលយើងមិនបានឃើញពីមុន ក៏មានវត្តមាននៅក្នុងខ្នើតខែធ្នូ ឆ្នាំ២០២៤ និងខ្នើតខែមករា ឆ្នាំ២០២៥នេះ។ កត្តាទាំងនេះ គឺមកពីសមត្ថកិច្ចខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ ដោយមានបញ្ជាពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ផងនោះ បាននាំគ្នាចុះបង្ក្រាបដូចភ្លៀងរលឹម និងបានធ្វើអោយផលត្រីកើនឡើង។
ថ្មីៗនេះ រដ្ឋបាលជលផល បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់បរិភោគ រួសរាន់ទៅទិញត្រីនៅទីតាំងមួយចំនួនដែលធ្លាប់ធ្វើ ហើយអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី«ត្រូវ»នេះដែរ៕ កាំង ហុងវាស្នា
-
PR NEWS3 days agoព្រឹត្តិការណ៍ប្រដាល់និងតន្ត្រីលំដាប់ប្រទេស «GANZBERG GOLD MEDAL TOUR KUN KHMER CONCERT» ខេត្តស្ទឹងត្រែងរយៈពេល២ថ្ងៃពេញ!
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន7 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន7 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន6 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន1 week agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
កីឡា1 week agoជិះកង់ភ្នំពេញ-សៀមរាប ដើម្បីកុមារកម្ពុជា លើកទី៣ នឹងមកដល់នាចុងខែឧសភានេះ
-
ព័ត៌មាន1 week agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)