ព័ត៌មាន
ព្រះខ័នរាជស្វាយរៀង កក់កៅអី Top-6 ផ្លូវការ ខណៈ ISI បន្ដឱកាស ក្រោយឈ្នះកងយោធពលខេមរភូមិន្ទ
បន្ទាប់ពីក្រុមកំពូលតារាងភ្នំពេញក្រោន ខណៈនេះក្រុមការពារតំណែងជើងឯក ព្រះខ័នរាជស្វាយរៀង ក៏បានកក់កៅអី ៦ក្រុមកំពូលតារាង(Top-6) ដើម្បីប្រជែងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៤/២៥ ជាផ្លូវការផងដែរ ក្រោយរកបាន ៣ពិន្ទុបន្ថែម ក្នុងសប្ដាហ៍ទី១៦ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុម ISI ដង្កោសែនជ័យ បានយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ២-១ ដើម្បីរក្សាឱកាសប្រជែងកៅអី Top-6 ។
សម្រាប់ជំនួបជើងទី២ បើកឆាកដើមឆ្នាំថ្មី ២០២៥ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៏ ២-០ ដូចកាលពីជើងទី១ ដែរ ដែលរកបានគ្រាប់បាល់ជ័យជម្នះដោយខ្សែបម្រើការពារសញ្ជាតិខ្មែរ មីហ្ស៊ូណូ ហ៊ីការ៉ុ និងកីឡាករ Gabriel Silva Costa ។ ជ័យជម្នះនេះ នាំឲ្យក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង បន្ដឈរលេខ២ ដោយរកបាន ៣៧ពិន្ទុ ហើយបានកក់កៅអីវគ្គ Top-6 ជាផ្លូវការ បើធៀបនឹងក្រុមលេខរៀងទី៧ បច្ចុប្ន្ន ទោះបីនៅសល់ ៥ប្រកួតក្នុងដៃទៀតក៏ដោយ ។
ដោយឡែកក្រុម ISI ដង្កោសែនជ័យវិញ គឺបានយកឈ្នះក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ ២-១ នៅកីឡដ្ឋានស្ដាតចាស់ បន្ទាប់ពីស្មើគ្នា ២-២ កាលពីជើងទី១ ។ គ្រាប់បាល់ជួយឲ្យក្រុមដំរីមានជ័យ ទទួលបាន ៣ពិន្ទុបន្ថែម រកបានដោយកីឡាករ សួន មករា និងមិត្តរួមក្រុម Louis Willy ។ ជ័យជម្នះនេះដែរ នាំឲ្យ ISI បន្ដឈរលេខ៧ ដោយរក ១៨ពិន្ទុ ដើម្បីរក្សាឱកាសប្រជែងកៅអី Top-6 ដ្បិតបច្ចុប្បន្នពួកគេ ចាញ់ប្រៀបក្រុមណាហ្គាវើលដ៏ ដែលឈរលេខ៦ ចំនួន ៤ពិន្ទុ និងចាញ់ប្រៀបក្រុមបឹងកេត ដែលឈរលេខ៥ ចំនួន ៥ពិន្ទុ ។
រីឯលទ្ធផលការប្រកួតជើងទី២ ក្នុងសប្ដាហ៍ទី១៦ ចំនួន ៣គូផ្សេងទៀត គឺក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ៦-០ ស្របពេលក្រុមវិសាខា យកឈ្នះក្រុមក្រសួងមហាផ្ទៃ ៤-១ និងក្រុមបឹងកេត យកឈ្នះក្រុមម្ចាស់ផ្ទះឡាយហ្វខេត្តព្រះសីហនុ ៤-១ ដូចគ្នា ។ លទ្ធផលនេះដែរ ធ្វើឲ្យវិសាខា បន្ដឈរលេខ៣ មាន ៣២ពិន្ទុ និងអង្គរថាយហ្គឺរ ឈរលេខ៤ មាន ២៩ពិន្ទុ ស្របពេលក្រុមភ្នំពេញក្រោន ដែលសម្រាកការប្រកួត នៅតែរក្សាតំណែងកំពូលតារាង ដោយរកបាន ៤០ពិន្ទុ ក្រោយឆ្លងកាត់ ១៤ប្រកួតឈ្នះ ១៣ និងស្មើ ១ ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 day agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ