ព័ត៌មាន
សហព័ន្ធកីឡាវាយកូនឃ្លីលើតុរៀបចំការប្រកួត ជើងឯកថ្នាក់ជាតិអបអរ ខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានរៀបចំការប្រកួត ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី៣ ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៥ ដែលរៀបចំ ពីថ្ងៃទី២-៦ ខែមករា ឆ្នាំ២០២៥ នៅស្តាតអូឡាំពិក សហព័ន្ធបានរៀបចំលើ ៧វិញ្ញាសាទាំងក្របខណ្ឌក១ និងក២។
បើតាមរបាយការណ៍ប្រកួតសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានឱ្យដឹងថា ដោយអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ពន្លឿនការអភិវឌ្ឍសហព័ន្ធកីឡាជាតិ។ក្នុងការចូលរួមការប្រកួតនេះដែរ សហព័ន្ធបានរៀបចំការប្រកួតរួមមានទាំង ជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលលើកទី៣ ព្រមទាំង ការប្រកួតអបអរសាទរថ្ងៃ៧មករា សម្រាប់បច្ចេកទេសការប្រកួតក្នុងក្របខណ្ឌក១ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសុរប ៥៦នាក់ ខណៈក្របខណ្ឌក២ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុប ៤៦នាក់។ ការប្រកួតនេះមាន៧វិញ្ញាសា ដូចជា វិញ្ញាសាក្រុមបុរស ក១, គូបុរស ក១, ឯកត្តជនបុរស ក១, ឯកត្តជននារី, ក្រុមយុវជន ក២, គូយុវជន ក២ និងវិញ្ញាសាឯកត្តជនយុវជន ក២ ដោយការប្រកួតលើវិញ្ញាសាកម្រិតយុវជនត្រូវបានកំណតអាយុក្រោម១៨ឆ្នាំ។ កីឡាករ កីឡាការិនីចូលរួម សរុប ២១ក្រុម មកពី២១សមាគម-ក្លឹប ក្នុងនោះប្រភេទក្របខណ្ឌក១ មាន១១ក្រុម និងក២ មាន១០ក្រុម ហើយការប្រកួតមានរហូតដល់ ១៨៦ប្រកួត នឹងបញ្ចប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ៕



-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត