ព័ត៌មាន
សិស្សវិទ្យាល័យបង្ហាញការយល់ដឹងច្រើនអំពីគុណតម្លៃថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩
បណ្តាសិស្ស កំពុងសិក្សាតាមវិទ្យាល័យរដ្ឋ បានបង្ហាញការយល់ដឹងច្រើន អំពីអត្ថន័យ និងគុណតម្លៃ ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ បានរំដោះប្រជាជនកម្ពុជារួចផុតមហាវិនាសកម្ម នៃរបបបនប្រល័យពូជសាសន៍ ប៉ុល ពត ហើយបណ្តាសិស្សប្តេជ្ញាចិត្តថា ខិតខំរៀនសូត្រ ថែរក្សាគុណតម្លៃ ៧មករា ថែរក្សាសន្តិភាព និងមិនជឿតាមពាក្យញុះញុងពីជនជ្រុលនិយម ធ្វើឲ្យខ្មែរបែកបាក់សាមគ្គី ប្រទេសជាតិគ្មានការរីកចម្រើន។
បើតាមបណ្តាសិស្ស នៃវិទ្យាល័យ ហ៊ុន សែន សេរីភាព នៅខេត្តកណ្តាល ថ្លែងប្រាប់BTVនៅថ្ងៃទី៦ ខែមករានេះថា ជារួមបើទោះគេកើតមិនទាន់របបប្រល័យពូជសាសន៍ប៉ុលពត តែគ្រប់សិស្សានុសិស្សទាំងអស់គ្នា គឺបានសិក្សា និងយល់ដឹងច្រើនពីសង្គមបច្ចុប្បន្ន តាមសារមន្ទីរប្រល័យពូជសាសន៍ និងការតំណាលប្រាប់ពីជីដូនជីតា ថា ថ្ងៃជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ គឺថ្ងៃកំណើតទី២ របស់គាត់ ហើយបើគ្មានថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ទេនោះ គឺគ្មានពួកយើងជាយុវជនជំនាន់កោយ និងគ្មានអ្វីៗទាំងអស់ៅថ្ងៃនេះ។
សិស្សានុសិស្សថ្លែងដែរថា សរុបមក ថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចមានអ្នកណាមកបំភ្លៃ បំផ្លើស បំភ្លេច ឬបំផ្លាញបានឡើយ ហើយគេក៏បានអំពាវនាវឲ្យកូនខ្មែរជំនាន់ក្រោយ ត្រូវខិតខំរៀនយកចំណេះជំនាញអភិវឌ្ឍន៍ប្រទេសជាតិយើង និងមិនត្រូវជឿពាក្យញុះញុង ពួកជ្រុលនិយម និងអ្នកនយោបាយ ដែលមានចិត្តគំនិតខ្មៅកខ្វក់ ប៉ុនប៉ងបំផ្លិចផ្លាញប្រទេសជាតិ និងមិនឲ្យជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមម្តងទៀតឡើយ។
សូមបញ្ជាក់ថា ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ជាថ្ងៃដែលប្រជារាស្ត្រកម្ពុជានៅទូទាំងប្រទេស បានរួចចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំជា”ទិវាបុណ្យ” ព្រមទាំងអនុញ្ញាតិឲ្យមន្ត្រីរាជការ និយោជិត កម្មករក្នុងព្រះរាជាណាចក្រកម្ពុជា បានឈប់សំរាកចំនួន១ថ្ងៃ ក្នុងឱកាសទិវាបុណ្យនេះ៕ អត្ថបទ ស៊ុម សុខជា

-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត