ព័ត៌មាន
ក្រសួងធនធានទឹកនឹងផ្ទេរចេញមុខងារ និងភារកិច្ចមួយចំនួនដែលជាន់គ្នា ដើម្បីបង្កើនប្រសិទ្ធភាពការងារ
ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ក្រសួងនឹងធ្វើការទម្លាក់ចុះ ផ្ទេរចេញមុខងារ និងភារកិច្ចខ្លះ ដែលជាន់គ្នា និងពុំសូវសមស្របទៅនឹងសមត្ថកិច្ចរបស់ក្រសួង។ នេះជាការលើកឡើងរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសសិក្ខាសាលា ពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»។
នាព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៤នេះ ក្រសួងមុខងារសាធារណៈក្រោមវត្តមាន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងក្រសួងធានធានទឹក និងឧតុនិយម ក្រោមវត្តមានឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា បានរៀបចំសិក្ខាសាលាស្ដីពី «ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម»។
ក្នុងឱកាសសិក្ខាសាលានេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា “បន្ទាប់ពីដំណើរការពិនិត្យ និងវិភាគនេះ ក្រសួងធនធានទឹក និងឧតុនិយម បានរកឃើញ និងសម្រេចថា មុខងារ និងភារកិច្ចខ្លះត្រូវទម្លាក់ចុះ និងផ្ទេរចេញ ដោយសារការជាន់គ្នា និងពុំសូវសមស្របទៅនឹងសមត្ថកិច្ចរបស់ក្រសួង និងវិស័យ ដោយឡែកមុខងារខ្វះខាតមួយចំនួនត្រូវបំពេញមកវិញ និងពង្រឹងបន្ថែម ដើម្បីប្រសិទ្ធភាពការងារ និងស្ថាប័ន។”
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានលើកឡើងដែរថាក្រសួងនិនិត្យ និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការ ពិនិត្យឡើងវិញ និងការវិភាគលើមុខងារ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ និងការត្រួតពិនិត្យវត្តមានមន្ត្រីរាជការ ដែលតម្រូវឱ្យមន្ត្រីរាជការត្រូវមានវត្តមាន និងចុះហត្ថលេខាជាប្រចាំថ្ងៃ។
ជាមូលដ្ឋាន ក្រសួងបានសំយោគធាតុចូល និងជាពុទ្ធិបន្ថែមក្នុងការពិនិត្យកែសម្រួលមុខងារ និងរចនាសម្ព័ន្ធឱ្យកាន់តែប្រសើរ មុតស្រួច និងពេញលេញ ទាំងបច្ចេកទេស ទាំងគតិយុត្ត ស្របតាមបរិបទ នៃការវិវត្តរបស់សង្គម និងធម្មជាតិ។”
ពាក់ព័ន្ធនឹងការវិភាគមុខងារតាមក្រសួងស្ថាប័ននេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ធ្លាប់បានអះអាងថា ការធ្វើវិភាគមុខងារក្រសួងស្ថាប័ន ពុំមែនជាការដាក់សម្ពាធដល់មន្ត្រីរាជការ ពុំមែនជាការធ្វើឱ្យខាតបង់ប្រយោជន៍មន្ត្រីរាជការ ហើយក៏មិនមែនជាការវះកាត់មន្ត្រីរាជការនោះដែរ។ ផ្ទុយទៅវិញការធ្វើការវិភាគមុខងារ ផ្ដល់ជាអត្ថប្រយោជន៍ដល់មន្ត្រីរាជការ ក៏ដូចជាក្រសួងស្ថាប័ន និងឈានទៅធ្វើឱ្យប្រព័ន្ធរដ្ឋបាលសាធារណៈកាន់តែប្រសើរ។
គួររម្លឹកដែរថា សិក្ខាសាលានេះ ជាការបន្តជួបជាមួយក្រសួង ស្ថាប័ន ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលតាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ៕ អត្ថបទ៖ គឹម ហុក










-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត