ព័ត៌មាន
រដ្ឋបាលស្រុកស្វាយជ្រំខេត្តស្វាយរៀងចុះផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនលោកគ្រូអ្នកគ្រូសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនសាមគ្គីដូនសរ
ស្វាយរៀង ៖ រដ្ឋបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដឹកនាំដោយលោកវរៈសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគបាលស្រុក និងលោកវរៈសេនីយ៍ទោ ចេវ សុគន្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្វាយជ្រំ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ បានចុះធ្វើការផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាព ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យហ៊ុនសែនសាមគ្គីដូនសរ ជាង ១ពាន់ នាក់ ។
ក្រោយពីធ្វើការផ្សព្វផ្សាយខ្លឹមសារ គោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខ្លឹមសារសំខាន់ៗមួយចំនួនជុំវិញក្មេងទំនើង លោកវរៈសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានមានប្រសាសន៏ណែនាំដល់ក្មួយៗសិស្សានុសិស្ស ដែលបានចូលរួម ទទូលការអប់រំ គោលនយោបាយភូមិឃុំមានសុវត្តិភាពនៅថ្ងៃនេះ ត្រូវបន្តប្រតិបត័ គោលនយោបាយ អោយបានខ្ជាប់ខ្ជួនតាមចំណុចសំខាន់ៗដែលបានចែងណែនាំនៅក្នុងខ្លឹមសារសំដៅរក្សាសុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួន សង្គមជាតិ រួមចំណែកលុបបំបាត់ភាពអនាធិបតេយ្យនៅក្នុងមូលដ្ឋាន និងបញ្ជៀសការប្រើប្រាស់គ្រឿងញៀន គោរពច្បាប់ចរាចរណ៍ ដឹកនាំតម្រង់ទិសមិត្តភក្កិ យិតខំសិក្សារៀនសូត្រ ដើម្បីលើកកម្ពស់ប្រិយភាពវិទ្យាល័យ សាលារៀន ភូមិ ឃុំក្នុងករណីសង្ស័យមិត្តភក្កិប្រព្រឹត្តប្រាសចាកពីគោលនយោបាយភូមិឃុំមានសុវត្តិភាពរបស់រាជរដ្ឋាភិបាល ។
ទន្ទឹមនិងនោះដែរលោកវរសេនីយ៍ឯកអធិការនគរបាលស្រុក នូវបានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ និងរដ្ឋបាលឃុំ ត្រូវសហការផ្ដល់ព័ត៌មានជុំវិញក្មេងជំនើង ឬសភាពការណ៍ដែលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ ជូនដល់មន្ត្រីសមត្ថកិច្ចជាបន្ទាន់ ដើម្បីសហការធ្វើការទប់ស្កាត់សភាពការណ៍ឲ្យបានទាន់ពេលវេលាសំដៅធានាសុវត្ថិភាពនិងសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន។
តាមរបាយការណ៏របស់អធិការនគរបាលស្រុកបានបញ្ជាក់ថាទន្ទឹមនិងការងារផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្តិភាពនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម អធិការនគរបាលស្រុកបាន ធ្វើការអប់រំក្មេងទំនើងប្រព្រឹត្តខុសឆ្គងនិងច្បាប់ នៅតាមប៉ុស្តិ៍រដ្ឋបាល និងអធិការដ្ឋានស្រុកបានចំនួន២៥លើក មានមនុស្ស៩៣នាក់(ស្រី៧នាក់)ដកហូតម៉ូតូ១០គ្រឿង និងបញ្ជូនក្មេងទំនើងទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ចំនួន១៣លើក មានមនុស្ស៤៦នាក់ ដកហូតម៉ូតូចំនួន១៤គ្រឿង កាំបិត៦ដើម ដាវចំនួន៦ដើម និងដំបងឈើ ចំនួន២ដើម ។





-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត