ព័ត៌មាន
៧មករា ជាជីវិតទី២ដែលជួយគ្រួសារខ្មែរ និងប្រទេសជាតិទាំងមូលឱ្យតាំងនៅដល់សព្វថ្ងៃ
ប្រជាពលរដ្ឋដែលបានឆ្លងកាត់ទុក្ខលំបាកក្នុងរបបខ្មៅប្រល័យពូជសាសន៍ខ្មែរក្រហម ចងចាំមិនភ្លេចនូវគុណបំណាច់កាត់ថ្លៃមិនបានគឺថ្ងៃ៧មករា បានផ្តល់នូវជីវិតទី២ ជួយដល់គ្រួសារខ្មែរ និងប្រទេសជាតិទាំងមូលឱ្យចាកផុតពីការរងទុក្ខលំបាកគ្រប់យ៉ាងកាលពី ៤៦ឆ្នាំមុន។
ស្រមោលអន្ធការ ដែលគ្របដណ្តប់លើប្រទេសកម្ពុជា ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩ មុនថ្ងៃរំដោះ៧មករា ប្រជាជនកម្ពុជាមានតែការបង្ខំឱ្យធ្វើការងារហួសកម្លាំង គ្មានសិទ្ធ សេរីភាព គ្មានវត្តអារាម សលារៀន មន្ទីរពេទ្យ គ្មានទីផ្សារ ពាណិជ្ជកម្មអ្វីទាំងអស់។

លោក តិច សាង ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលបានឆ្លងកាត់ទុក្ខលំបាកទាំងនោះបានលើកឡើងថា ក្រោយពី៧មករាមឹងហើយជាជវិតទី២របស់យើង បើគ្មាន៧មករាក៏គ្មានជីវិតទី២ដែរ ហើយអ្វីដែលមិនអាចភ្លេចបានគឺរឿងបិទសិទ្ធិ សេរីភាពប្រជាពលរដ្ឋ ឱ្យប្រជាពលរដ្ឋធ្វើស្រែ ធ្វើចម្ការ ធ្វើពលកម្ម ក៏ប៉ុន្តែមិនឱ្យហូបគ្រប់គ្រាន់ បើប្រជាពលរដ្ឋហ៊ាននិយាយអីពាក់ព័ន្ធតិចតួចយកប្រជាពលរដ្ឋទៅសម្លាប់ចោល»។

ចំណែកលោក អ៊ែល សារឿន ក៏បានបញ្ជាក់ផងដែរថា «វាដឹងថាយើងហ្នឹងជាអ្នកធ្វើការជាទាហាន ឬមួយគ្រូបង្រៀនអី វាដឹងវាយកទៅវាយចោលទាំងយប់ ហើយវាមិនមែនថាយកទៅវាយទេ ថាបញ្ជូនទៅលើតែតាមពិតយកទៅវាយចោល»។ លោកបានលើកឡើងផងដែរថា «អរគុណដល់រាជរដ្ឋាភិបាលដែលបានរំដោះយើងឱ្យរួចផុត ហើយឱ្យកូនចៅយើងបានរៀនបានសូត្រ សប្បាយកូន សប្បាយព្រោះបានរួចខ្លួនពីរបបដែលឱ្យយើងស៊ីបាយ១វែកនោះ»។
ទុក្ខលំបាកវេទនាទាំងអស់ត្រូវបានរលាយបាត់ខ្ចាត់ខ្ចាយអស់ និងផ្តល់មកវិញនូវស្នាមញញឹម សប្បាយរីករាយ ការជួបជុំសាច់ញាតិ ហ៊ោកញ្ជ្រៀវ ខ្ញៀវខ្ញារសាទរចំពោះថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ដែលជាការខិតខំរបស់រណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នមានឈ្មោះថា រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា អះអាងថា ៧មករា ជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចប្រកែកបាន និងជាមេរៀន ដែលពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំ សរសេរទុក និងផ្សព្វផ្សាយបន្តគ្រប់ជំនាន់ ព្រោះបើគ្មាន៧មករាទេ កម្ពុជាគ្មាននៅក្នុងផែនទីពិភពលោកដល់សព្វថ្ងៃនេះទេ។
លោកបណ្ឌិត យង់ ពៅ បន្តថា «ប្រសិនបើអត់បានមានថ្ងៃ៧មករាហ្នឹងេ ាចអស់ប្រទេសកម្ពុជា ហើយមិនបាច់ិយាយអំពីសន្តិភាព មិនបាច់និយាយអំពីសិទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ឬក៏អ្វីផ្សេងទៀតគ្មានទេ។ កាលណាអត់មានការរំដោះហ្នឹងមកគឺថាមានមនុស្សឯណាមករស់នៅទាមទាររកសន្តិភាព»។
ជាការពិត បើគ្មានមហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ពុំធ្លាប់មានក្នុងប្រវត្ដិសាស្ដ្រកម្ពុជាទេនោះ ទំព័រសករាជថ្មី ដែលធ្វើឱ្យប្រជាជនកម្ពុជាបានទទួលមកវិញ នូវសិទ្ធិសេរីភាពពេញលេញ និងឱកាសដើម្បីស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិរបស់ខ្លួនឡើងវិញក៏គ្មានដែរ ពោលគឺ បើគ្មានជ័យជម្នះ ៧មករា ទេនោះ ក៏គ្មានជីវិតទី២របស់ប្រជាជន និងគ្មានអ្វីៗដូចថ្ងៃនេះដែរ៕


-
ព័ត៌មាន1 day agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន4 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន4 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ