ព័ត៌មាន
ប្រជាពលរដ្ឋជាង៥ពាន់នាក់ក្នុងខេត្តឧត្តរមានជ័យ ចូលរួមអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា
ឧត្តរមានជ័យ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត -ស្រុក មន្រ្តីរាជការ ប្រជាពលរដ្ឋ និងយុវជន សរុបជាង៥ពាន់នាក់ ដែលប្រារព្ធធ្វើឡើងនៅសួនសន្តិភាពសម្តេចតេជោហ៊ុនសែន ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម មានប្រសាសន៍ថា ៧ មករា គឺជាថ្ងៃនៃការចងចាំនូវមហាវីរភាព ដឹងគុណការតស៊ូរបស់យុវជនជំនាន់មុន បន្សល់ទុកមរតកនៃជីវិតប្រជាជនខ្មែរ ហេីយជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាបច្ចុប្បន្ន ជាពិសេសបានឱ្យគេស្គាល់កម្ពុជាមិនត្រឹមតែជាវាលពិឃាតទេ ប៉ុន្តែមកស្គាល់កម្ពុជាជាប្រទេសដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ និងជាទីមនោរម្យម្រាប់មនុ្សផងគ្នា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានអពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហាន តស៊ូ និងលះបង់គ្រប់បែបយ៉ាងរបស់យុទ្ធជនដែលបានពលី និងខិតខំយ៉ាងលំបាកបំផុត ព្រមទាំងឆ្លងកាត់គ្រប់ឧបសគ្គ ដេីម្បីរំដោះប្រទេសពីរណ្តៅមរណ:នៃរបបដ៏ខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ៕









-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត