ព័ត៌មាន
ឯកឧត្តម គង់ ច័ន្ទវាសនា ផ្តួចផ្តើមសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្ថិតនៅស្រុកព្រះនេត្រព្រះ
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញ និងការគាំទ្រយ៉ាងមុតមាំពី ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឌិត ទីណា អនុប្រធានទី១ នាឱកាសអបអរសាទរទិវាជ័យជម្នះ ៧មករា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានរៀបចំពិធីក្រុងពាលីដើម្បីចាប់ផ្តើមការងារសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
យោងតាម ឯកឧត្តម គង់ច័ន្ទវាសនា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ស្នាក់ការនេះមានទំហំជាង ៤២០ម៉ែត្រការ៉េ នឹងត្រូវសាងសង់លើទីតាំងដីស្នាក់ការគណបក្សបច្ចុប្បន្ន ដែលមានទទឹងប្រវែង ២២ម៉ែត្រ និងបណ្តោយប្រវែង ៤៥ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦។ ការសាងសង់នេះ គ្រោងនឹងចំណាយថវិកាជាង១២ម៉ឺនដុល្លារអាម៉េរិក ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ និងបង្ហាញពីកម្លាំងសាមគ្គីភាពដ៏រឹងមាំជុំវិញការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
អគារស្នាក់ការថ្មីដានក្បាច់រចនាសាមញ្ញទាន់សម័យនេះ នឹងផ្តល់ជាកន្លែងជួបជុំប្រកបដោយផាសុខភាព សម្រាប់អ្នកចូលរួមប្រមាណជាង ៤០០នាក់ ក្រោយបញ្ចប់ការសាងសង់នៅអំឡុងខែមេសា ឆ្នាំ២០២៥នេះ។
ទន្ទឹមនេះ អគារស្នាក់ការគណបក្សថ្មីនេះ បង្ហាញពីការចាក់គ្រឹះយ៉ាងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់ក្រុមការងារចំពោះការគាំទ្រយ៉ាងទូលំទូលាយរបស់សមាជិក សមាជិកាគណបក្សនៅទូទាំងស្រុកព្រះនេត្រព្រះនាពេលកន្លងមក ទាំងពេលបច្ចុប្បន្ន និងពេលអនាគត៕








-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត