ព័ត៌មាន
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧មករា
បាត់ដំបង៖ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្រ្តីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្សប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦នៃទិវាជ័យជំនះ៧មករាដែលពិធីនេះធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។
ឯកឧត្តម សុខ លូ បានឡើងអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្នុងមីទ្ទីញរំឭកខួបលើកទី៤៦ នៃទិវាជ័យជំនះ៧មករា។
លោក យី សុងគី តំណាងយុវជនទូទាំងខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្នុងនាមជាយុវជន ជាអ្នកបន្តវេន និងជាអ្នកទទួលបាននូវទ្រព្យមហាសាលពីជ័យជំនះ៧មករា ចងចាំជានិច្ចថ្ងៃ៧មករា ដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជាទូទាំងប្រទេសឱ្យរួចផុតពីសេចក្ដីស្លាប់បានរស់នៅប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើនសម្បូរសប្បាយ និងមានសិទ្ធិសេរីភាពយ៉ាងទូលំទូលាយកបដោយកដីសង្ឃឹម និងភាពញឹមស្រស់ស្រាយគ្រប់ពេលវេលានៅគ្រប់ទីកន្លែង។
លោក យី សុងគី ថ្លែងបន្ថែមថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជាដែលកើតចេញពីការលះបង់សាច់ស្រស់ឈាមស្រស់របស់វីរៈជនអ្នកស្នេហាជាតិដែលបានដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនឱ្យរស់រានមានជីវិតរួចផុតពីគ្រោះមហន្តរាយរបបប្រល័យពូជសាសន៍ និងបានស្ដារប្រទេសជាតិពីគំនរផេះផង់ឆ្ពោះទៅកាន់ភាពសម្បូរសប្បាយរុងរឿងសុខដុមរមនានៅពេលនេះ និងអនាគត។
លោក យី សុងគី សង្កត់ធ្ងន់ថា បើគ្មានថ្ងៃ៧មករា យើងគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ ដែលនេះគឺជាសក្ខីភាពប្រវត្តិសាស្រ្តមិនអាចបុគ្គលណាបដិសេធបានឡើយ។
សូមរំលឹកថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ដោយកម្ពុជាបានបិទបញ្ចប់នូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រសករាជថ្មីគឺសករាជឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល៤៦ឆ្នាំហើយ(៧មករា ឆ្នាំ១៩៧៩-៧មករា២០២៥) ដែលប្រជាជនកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ដ៏ឃោឃៅរបស់ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត៕






-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត