ព័ត៌មាន
ក្រុមយុវជនពិសេសសម្តេចតេជោរៀបចំពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា
ភ្នំពេញ ៖លោក ហេង សំណាង ក្រុមយុវជនពិសេសសម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំសមាជិក សមាជិកាប្រមាណ១០០នាក់ រៀបចំពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ខ្វៃ អាទិត្យា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
នៅក្នុងអង្គពិធី លោក ហេង សំណាង មានប្រសាសន៍ថា ថ្ងៃ៧ មករា១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណា ឬកម្លាំងណាមកបំភ្លៃ និងបំផ្លាញបានឡើយពីព្រោះបានកើតចេញពីការលះបង់សាច់ ស្រស់ឈាម ស្រស់និងភាពអង់អាចក្លាហាន របស់ថ្នាក់ដឹកនាំ កម្មាភិបាល យុទ្ធជន និងយុទ្ធនារីកម្ពុជាជាពិសេស សម្តេចតេជោ ហ៊ុន សែន។ លោកបន្តថា ៤៦ឆ្នាំកន្លងមកនេះ គឺផ្តើមចេញពីង សាមគ្គីភាព និងការខិតខំពុះពារ របស់គណបក្សប្រជាជនកម្ពុជា បានកែប្រែមាតុភូមិ ពីគំនរផេះផង់ បានរស់រានឡើងវិញ និងមាន ការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ឯកឧត្តម ខ្វៃ អាទិត្យា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ដែរថា បច្ចុប្បន្នប្រទេសកម្ពុជា បាននិងកំពុងប្រែមុខប្រែមាត់ កម្រិតជីវភាពប្រជាពលរដ្ឋបានប្រសើរឡើង និងសមិទ្ធផលជាច្រើន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។លើសពីនេះ ឯកឧត្តមបានរម្លឹកដល់ប្រជាពលរដ្ឋ និងជាពិសេសយុវជនត្រូវចូលរួមថែរក្សាសុខសន្តិភាពឱ្យនៅស្ថិតស្ថេរគង់វង្ស ព្រោះសន្តិភាពនេះ ទើបធ្វើឱ្យប្រជាពលរដ្ឋរស់នៅសុខស្រួល និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។
គួររម្លឹកដែរថា ប្រទេសកម្ពុជាបានរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើន និងជាពិសេសពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ក្រោមការដឹកនាំរាជរដ្ឋាភិបាលពីគណបក្សប្រជាជនកម្ពុជា។ អត្ថបទ៖ទូច សោភ័ណ








-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត