ព័ត៌មាន
ឯកឧត្តម កែវ រ៉េមី ចុះពិនិត្យការស្ថាបនាផ្លូវ និងនាំយកអំពូលសូឡាបំពាក់តាមដងផ្លូវ ជូនពលរដ្ឋក្នុងឃុំចំនួនពីរ ក្នុងស្រុកគាស់ក្រឡ
បាត់ដំបង៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារថ្នាក់ជាតិ ដើម្បីនាំយកអំពូលសូឡា និងចុះពិនិត្យសមិទ្ធផលសំខាន់ៗសម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំចំនួនពីរក្នុងស្រុកគាស់ក្រឡ គឺឃុំឆ្នាល់មាន់ និងឃុំព្រះផុស។
នៅក្នុងឃុំឆ្មាល់មាន់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងបានបើកការដ្ឋានកសាងផ្លូវមួយខ្សែប្រវែង ១ ៣០០ ម៉ែត្រ និងបានប្រគល់បង្គោលភ្លើងបំពាក់ជាមួយអំពូលសូឡាចំនួន ៣០ ដើម ដល់ប្រជាជននៅក្នុងឃុំផងដែរ។ ការកសាងផ្លូវ និងការប្រគល់ជូននូវអំពូលសូឡាបំភ្លឺផ្លូវនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ទាំងការធ្វើដំណើរទៅប្រកបកិច្ចការងារផ្សេងៗ និងការដឹកជញ្ជូនផលិតផលកសិកម្មជាដើម។
នៅឃុំព្រះផុស ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលប្រកបដោយភាពស្និទស្នាលជាមួយប្រជាពលរដ្ឋនៅក្នុងឃុំ និងបានពិនិត្យផ្ទាល់លើវឌ្ឍនភាពនៃការកសាងផ្លូវមួយខ្សែប្រវែងជាង ១៦ គីឡូម៉ែត្រ ក្រាលក្រួសក្រហម ដែលជាគម្រោងអភិវឌ្ឍន៍របស់ឃុំ ដោយពិនិត្យឃើញថា ក្រុមការងារកំពុងបំពេញការងារកសាងផ្លូវនេះយ៉ាងសកម្ម។
ជារួម ប្រជាពលរដ្ឋបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយជាពន់ពេក ជាមួយនឹងការសម្រេចបានសមិទ្ធផលជាបន្ដបន្ទាប់នៅតាមមូលដ្ឋាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕





-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត