ព័ត៌មាន
លោក Trump ថាខ្លួនយល់ពីមូលហេតុនៃជំហរប្រឆាំងរបស់រុស្ស៊ី លើសមាជិកភាព NATO អ៊ុយក្រែន
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងកាលពីថ្ងៃអង្គារ (០៧ មករា) ថា លោកយល់អំពីមូលហេតុដែលរុស្ស៊ី ប្រកាន់ជំហរថា អ៊ុយក្រែន មិនគួរជាផ្នែកនៃអង្គការណាតូ (NATO) ហើយថាលោកនឹងមិនជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ មុនពេលចូលកាន់តំណែង។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋ Florida លោក ត្រាំ ក៏បានស្តីបន្ទោសប្រធានាធិបតីបក្សប្រជាធិបតេយ្យដែលកំពុងអស់អាណត្តិ គឺលោក ចូ បៃដិន ចំពោះការចោទប្រកាន់ថាបានផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេរិក លើសមាជិកភាពអង្គការណាតូ សម្រាប់អ៊ុយក្រែន។

លោក ត្រាំ និយាយថា “រុស្ស៊ី បាននិយាយយូរឆ្នាំមកហើយ មុនពេលការបញ្ជាក់របស់លោក ពូទីន ទៅទៀតថា មិនត្រូវឱ្យណាតូពាក់ព័ន្ធនឹងអ៊ុយក្រែនទេ ប៉ុន្តែក្រោយមក លោក បៃដិន ាទី្រុងគីវ គួរតែចូលរួមជាមួយណាតូ។ ពេលនេះមានអ្នកឈរនៅមាត់ទ្វារផ្ទះរុស្ស៊ីហើយ ដូច្នេះយើងអាចយល់បានថាហេតុអ្វីបានជាទីក្រុងមូស្គូ ប្រឆាំងដាច់ខាតចំពោះសមាជិកភាពណាតូ របស់អ៊ុយក្រែន”។
បណ្ដាសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅថា ណាតូ បានបង្ហាញការគាំទ្រជាផ្លូវការចំពោះការចូលជាសមាជិករបស់អ៊ុយក្រែន ចាប់តាំងពីកិច្ចប្រជុំកំពូល Bucharest ឆ្នាំ២០០៨ មក ហើយរដ្ឋបាលលោក បៃដិន ក៏បន្តគាំទ្រដល់ការចូលជាសមាជិកនោះ បើទោះបីជាអ៊ុយក្រែន មិនដែលត្រូវបានអញ្ជើញក៏ដោយ។
មន្រ្តីជំនិត និងសម្ព័ន្ធមិត្តរបស់លោក ត្រាំ ជាទូទៅប្រឆាំងនឹងសមាជិកភាពណាតូ សម្រាប់អ៊ុយក្រែន ដោយមើលឃើញថានោះជាការបង្កហេតុដែលមិនចាំបាច់ចំពោះទីក្រុងមូស្គូ។ ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំអ៊ុយក្រែន បានជំរុញយ៉ាងខ្លាំងក្លាចំពោះការអញ្ជើញរបស់សម្ព័ន្ធយោធាណាតូ ដោយនិយាយថា វាជាគន្លឹះក្នុងការទប់ស្កាត់រុស្ស៊ី៕
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត