ព័ត៌មាន
ទីលានបាញ់គ្រាប់ពិតមរតកតេជោ សែន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ ទេព បុប្ផា ប្រសិទ្ធ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែន ភ្នំវាលចាប ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
អញ្ជើញចូលរួមក្នុងអង្គពិធីមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ លោកនាយសេនាធិការ ឯកឧត្តម លោកជំទាវអស់លោក លោកស្រី អាជ្ញាធរដែនដី មន្ត្រីរាជការនាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ។
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានមានប្រសាសន៍ថា ខ្ញុំពិតជាមានចិត្តសប្បាយរីករាយនិងរំភើបយ៉ាងក្រៃលែងដោយបានអញ្ជើញមកឃើញផ្ទាល់នៅទីលានបាញ់គ្រាប់ពិតមរតកតេជោសែនដែលជាកន្លែងសំរាប់ធ្វើការហ្វឹកហ្វឺនរបស់កងទ័ពយោធភូមិភាគទី៥ ហើយទីតាំងនេះជាកន្លែងប្រវត្តិសាស្ត្រដែលយើងស្រាវជ្រាវមិនទាន់អស់ទេព្រោះកាលពីសម័យមុនកងទ័ពតស៊ូធ្លាប់មកជ្រកកោននៅទីនេះ តែឥឡូវដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោហ៊ុន សែន នៅចុងឆ្នាំ៩៨ បានប្រែក្លាយកន្លែងនេះទៅជាទីលានសម្រាប់ធ្វើការហ្វឹកហ្វឺនបាញ់គ្រាប់ពិតដែលជាទីលានបណ្ដុះបណ្ដាលនូវភាពមុតស្រួចរបស់កងទ័ពយើងដើម្បីត្រៀមការពារជាតិទោះបីប្រទេសមានសន្តិភាពក៏ដោយដូច្នេះហើយសុខភាពរបស់កងទ័ពក្នុងទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតនេះជាការចាំបាច់ធ្វើឱ្យកងទ័ពមានសុខភាពល្អទើបមានកាយសម្បទារឹងមាំហ្វឹកហ្វឺនការពារជាតិបាន។
ឯកឧត្តម បានបន្តថា ការដែល ឯកឧត្តម បានមកដល់ទីនេះមកជួយឧបត្ថម្ភនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតនៅកន្លែងនេះគឺតាមការស្នើសុំរបស់ឯកឧត្តមនាយ ឧត្តមសេនីយ៍ ប៊ុន សេង អតីតជាមេបញ្ជាការយោធភូមិភាគទី៥ មកម្ល៉េះ ទើបមកដល់ពេលនេះយើងបានធ្វើតាមសំណូមពរហើយយើងបានធ្វើប្រព័ន្ធផលិតកម្មផលិតទឹកស្អាតមួយដែលយកបច្ចេកវិទ្យាទំនើបពីប្រទេសចិនមកបំពាក់ជូននៅទីនេះដោយ ១ថ្ងៃ យើងអាចផលិតទឹកស្អាតបានចំនួន ៥០ម៉ែត្រគីបសម្រាប់កងទ័ពប្រើប្រាស់នៅទីនេះ។
ក្នុងឱកាសនោះ ឯកឧត្តម បានផ្ដល់ជាអំណោយដល់គ្រួសារកងទ័ព និងកងទ័ពចំនួន ៤៦១ គ្រួសារ ដោយមួយគ្រួសារទទួលបាន គ្រឿងឧបភោគបរិភោគ ព្រមទាំងបានឧបត្ថម្ភសាងសង់នូវអគារស្នាក់នៅ១ខ្នងរបស់កងការពារ ដែលមានទំហំ ៥×៨ ម៉ែត្រ ជូនតាមសំណូមពរ៕







-
ព័ត៌មាន1 week agoជនបរទេស ១,១៧៥នាក់ មាន២៨សញ្ជាតិ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ
-
ព័ត៌មាន1 week agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoកម្ពុជា និងចិន នឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៅថ្ងៃទី២២ ខែមេសា នេះ
-
ព័ត៌មាន3 days agoសម្តេច ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កំពង់ចាម
-
ព័ត៌មាន4 days agoជនជាតិចិន ៣២៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
-
ព័ត៌មាន5 days agoទុរេនតំបន់ទឹកជ្រោះឱម៉ាល់ ក្នុងខេត្តកំពត ហុចផលល្អ ទោះឆ្នាំនេះ អាកាសធាតុក្ដៅ
-
PR NEWS5 days agoGANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
-
ព័ត៌មាន4 days agoករណី Online Scams ៖ តំណាងអយ្យការសម្រេចចោទប្រកាន់លើមន្ត្រីនគរបាលផ្កាយបី១នាក់ ,ផ្កាយពីរ ១នាក់ និងពាក់ព័ន្ធ ៤នាក់ផ្សេងទៀត