ព័ត៌មាន
សហជីពនៅកម្ពុជាគាំទ្រការបង្កើតច្បាប់កំណត់ជនជ្រុលនិយមជាភេរវករ
សហជីពតំណាងកម្មករ និយោជិតរាប់ម៉ឺននាក់នៅកម្ពុជា បានបង្ហាញការគាំទ្រឱ្យមានការបង្កើតច្បាប់ កំណត់ក្រុម ឬបុគ្គលណាដែលមានគម្រោងគុបគិត បង្កើតចលាចល បង្កភាពវឹកវរ បង្កឱ្យមានជម្លោះ ប្រឆាំងជ្រុលនិយម ប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ទៅជាភេរវករ។

ការគាំទ្រនេះធ្វើឡើងបន្ទាប់ពីសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបាន បញ្ជាក់ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រកាលពីម្សិលមិញ។
សម្តេចតេជោថ្លែងថា៖ «ខ្ញុំយល់ថា វាដល់ពេលហើយដែលយើងត្រូវកសាងច្បាប់ និងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការឬអំពើគុបគិត បង្កើតចលនាប្រឆាំងជ្រុលនិយមបង្កភាពវឹកវរ អសន្តិសុខក្នុងសង្គមបង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់គឺជាភេរវករដែលត្រូវនាំខ្លួនមកវិនិច្ឆយទោស»។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែងថា ការបង្កើតច្បាប់កំណត់ជនជ្រុលនិយមជាភេរវករនេះ គឺជាការថែរក្សាសុខសន្តិភាពទាំងសម្រាប់កម្ពុជា និងប្រទេសដទៃទៀត ព្រោះក្រុមជ្រុលនិយមតែងតែញុះញង់ឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលចំពោះបញ្ហាទឹកដី ព្រំដែន អធិបតេយ្យ ជាដើម ដើម្បីអូសទាញប្រជាពលរដ្ឋទៅគាំទ្រក្រុមខ្លួន សំដៅឈានទៅបង្កើតឱ្យបានជាចលនាធ្វើបដិវត្តន៍ ឬញុះញង់ឱ្យមានអំពើហិង្សាផ្ទៃក្នុងកម្ពុជា ក៏ដូចជារវាងកម្ពុជា និងប្រទេសជិតខាង ផងដែរ។
លោកបញ្ជាក់ថា «បើពុំមានច្បាប់លើក្រុម និងចលនាដែលមានគំនិតប្រឆាំងជ្រុលនិយមជាក្រុមភេរវករនោះទេ ប្រទេសកម្ពុជានឹងរងការញាំញីវាយប្រហារពីក្រុមនេះម្តងហើយម្តងទៀត បង្កើតឱ្យមានគំនិតស្អប់ រើសអើង ប្រឆាំងជាតិសាសន៍ខ្លួនឯង ក៏ដូចជាប្រទេសជុំវិញនៃប្រទេសកម្ពុជា និងរុញច្រានប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមឡើងវិញជាក់ជាមិនខាន»។

ទន្ទឹមនេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ មើលឃើញថា ការបញ្ចេញមតិរបស់ជនមួយក្តាប់តូច បានកំពុងបញ្ចេញសំឡេងផ្ទុយពីការពិត ខុសពីអ្វីដែលមានចែងក្នុងច្បាប់ រំលោភធ្វើឱ្យប៉ះពាល់សិទ្ធិអ្នកដទៃ។ ហេតុនេះ លោកគាំទ្រពេញទំហឹង ក្នុងការបង្កើតច្បាប់ដាក់ជនជ្រុលនិយមទៅជាភេរវករ ដែលត្រូវនាំខ្លួនមកវិនិច្ឆ័យទោស ដើម្បីការពារសន្តិភាព។
លោកថ្លែងថា «ពេលមានច្បាប់នេះ គឺជនខិលខូចលែងចេះតែបញ្ចេញ លែងចេះតែធ្វើបានទៀតហើយ។ នៅពេលអត់មានច្បាប់ពួកនេះថា គេចង់្វើអីធ្វើទៅរឿងរបស់គេ ហើយនៅពេលដែលយើងថាឱ្យគេ គេថាសិទ្ធិបញ្ចេញមតិ បញ្ជេញមិនបាន តាមពិតការបញ្ចេញរបស់ពួកនេះគឺធ្វើឡើងវាហួស វាលើស ចឹងខ្ញុំសូមគាំទ្រនូវការកសាងឱ្យមានច្បាប់ដាក់ទណ្ឌកម្មលើជនខិលខូចទាំងអស់នេះ»។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា ការបង្កើតច្បាប់ថ្មីនេះជាការធ្វើឱ្យសុខសន្តិភាពនៅកម្ពុជាកាន់តែរឹងមាំ និងធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅជាមួយការអភិវឌ្ឍ រីកចម្រើន រុងរឿងលើគ្រប់វិស័យ របស់ប្រទេសជាតិ។
លោកថ្លែងថា «ក្នុងនាមពលរដ្ឋក៏ដូចជាក្នុងនាម តំណាងកម្មករនិយោជិត ខ្ញុំសប្បាយចិត្ត និងចង់ឱ្យមានច្បាប់នេះកើតឡើង ដើម្បីប្រទេសកម្ពុជាកាន់តែមានសន្តិសុខល្អ សន្តិភាពពេញលេញបន្ថែមទៀត ដើម្បីការពារកុំឱ្យមានការកកើតឡើងវិញនូវសង្គ្រាម ឬបញ្ហាភេរវកម្មកើតឡើងនៅកម្ពុជា»។
បើតាមសហជីពខាងលើ ក្រុមប្រឆាំងជ្រុលនិយមមិនដែលមើលឃើញពីកិច្ចខិតខំប្រឹងប្រែង និងការសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ជូនជាតិរបស់រាជរដ្ឋាភិបាលម្តងណាឡើយ ផ្ទុយទៅវិញ ពួកនេះតែងតែ ឆ្លឹះឆ្កៀលដុតកំហឹងបង្កហិង្សាចលាចលផ្សេងៗ ក្នុងបំណងរុញច្រានប្រទេសកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមឡើងវិញ៕
-
ព័ត៌មាន1 day agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ