ព័ត៌មាន
សកម្មជនបក្សប្រឆាំងភូមិគ្រាំងគរ និងជ្រៃត្នោត គោរពស្នើសម្តេចតេជោសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
ដោយមើលឃើញកាន់តែច្បាស់អំពីទង្វើដែលតែងតែញុះញង់ ចិញ្ចឹមចិត្តបង្កអស្ថិរភាព អសន្តិសុខ ចង់បំផ្លាញនូវសន្តិភាពដ៏សុខសាន្តដែលបាននិងកំពុងកើតមាននៅសព្វថ្ងៃពីក្រុមជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស សកម្មជនគណបក្សភ្លើងទៀនភូមិគ្រាំងគរនិងភូមិជ្រៃត្នោត ស្រុកត្រាំកក់ នៃខេត្តតាកែវបានប្រកាសផ្តាច់ខ្លួនពីគណបក្សរបស់ខ្លួន ដោយគោរពស្នើសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជាសុំចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
នេះជាសកម្មភាពដែលគេតែងតែមើលឃើញស្ទើរជារៀងរាល់ថ្ងៃដែលមានបងប្អូនមកពីគណបក្សប្រឆាំង ជាពិសេសបេក្ខជនមកពីគណបក្សភ្លើងទៀន អស់ជំនឿលើការដឹកនាំរបស់គណបក្សខ្លួនហើយក៏បានប្រកាសផ្តាច់ខ្លួនចេញមករួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាហូរហែ ព្រោះពួកគាត់កាន់តែមើលឃើញច្បាស់អំពីសារធាតុពិត សារធាតុពិសពុលរបស់គណបក្សខ្លួនដែលមានមេក្លោងក្រុមជ្រុលនិយម ក្បត់ជាតិ៣ជំនាន់នៅក្រៅស្រុកតែងតែបំផុសញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ខណៈដែលប្រទេសនិងប្រជាជនកម្ពុជាបាននិងកំពុងទទួលនូវនូវមនុញ្ល ពីសុខសន្តិភាព។
ោយខួបលើកទី៤៦នៃទិវាជ័យជម្នះ៧មករា(៧មករា១៩៧៩-៧មករា២០២៥)ទើបកន្លងផុតទៅរយៈពេល២ថ្ងៃនោះ សកម្មជនមកពីគណបក្សភ្លើងទៀនភូមិគ្រាំងគរនិងជ្រៃត្នោត ស្រុកត្រាំកក់ ដែលគោរពស្នើសម្តេចអគ្គមហាសេនាតីតេជោ ប្រធានគណបក្ស ប្រជាជនកម្ពុជាសុំចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញទាំងចំនួន១៧រូបសុទ្ធតែយល់ឃើញដូចគ្នាថា ថ្ងៃ៧មករា បានធ្វើឱ្យយើងរស់រានមានជីវិតឡើងវិញ ជាថ្ងៃកំណើតទី២របស់យើងទាំងអស់គ្នា ពោល បើគ្មានថ្ងៃ៧មករា គឺយើងមិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះឡើយ។
គួរបញ្ជាក់ថា សកម្មភាពនៃការចុះចូលបែបនេះបាននិងកំពុងកើត មានអស់រយៈពេលជាច្រើនខែមកហើយៗសកម្មជន បេក្ខជនក្រុមប្រឹក្សាគណបក្សភ្លើងទៀនដែល ប្រកាសផ្តាច់ខ្លួនចេញពីបក្សប្រឆាំងនិងគោរពស្នើសម្តេចតេជោ សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជានេះ មិនមែនជាការបង្ខិតបង្ខំឡើយហើយពួកគាត់ក៏បានប្រកាសគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងបង្កើតច្បាប់ដាក់ក្រុមជ្រុលនិយម ជាក្រុមភេរវកម្ម៕ អត្ថបទ៖ មុត សុទ្ធ


-
ព័ត៌មាន1 day agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ