ព័ត៌មាន
ក្រសួងអប់រំ ណែនាំសហព័ន្ធគុនខ្មែរ ពង្រឹងសាមគ្គីផ្ទៃក្នុង និងពន្លឿនការធ្វើសន្និបាតបញ្ចប់អាណត្តិ
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានណែនាំថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវពង្រឹងសាមគ្គីផ្ទៃក្នុង និងពន្លឿនការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ដើម្បីរក្សាបាននូវសុពលភាព នៃសមាជិកភាពរបស់ខ្លួន ដែលទទួលស្គាល់ដោយក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិ និងព្រលឹងជាតិមួយនេះ។
ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តមរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានកោះប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយមានការចូលរួមពីឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធ និងលោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីថ្ងៃទី០៨ ខែមករា ដើម្បីពិនិត្យយន្ដការសំខាន់ៗចំនួន ២ ទី១-ការរៀបចំនីតិវិធីគ្រប់គ្រងមូលិធិវឌ្ឍន៍គុនខ្មែរ និងទី២-ការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ ដែលត្រូវផុសសុពលភាព នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។
ទន្ទឹមជាមួយគ្នា បន្ទាប់ពីទទួលបានព័ត៌មានពីការមិនឯកភាពគ្នាក្នុងគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ឯកឧត្តមក៏បានណែនាំឲ្យសហព័ន្ធ ពិនិត្យ និងពង្រឹងសាមគ្គីផ្ទៃក្នុងឡើងវិញ ដើម្បីឈានទៅការរៀបចំហាសន្និបាត និងសម្រេចបាននូវសិទ្ធអំណាចចុងក្រោយ ក្នុងការដឹកនាំគ្រប់គ្រងសហព័ន្ធ ប្រកបដោយអភិបាលកិច្ចល្អ ស្របតាមបទដ្ឋានគតិយុត្តិរបស់ក្រសួងអប់រំ យុវចន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាលក្ខន្ដិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សហព័ន្ធផងដែរ ។
សូមបញ្ជាក់ថា បន្ទាប់ពីជួបប្រជុំជាមួយមន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ថ្នាក់ដឹកនាំសហព័ន្ធ ដែលកំពុងដឹកនាំដោយឯកឧត្តម ខូវ ឆាយ បានរាយការណ៍ថ្នាក់ដឹកនាំក្រសួងអប់រំថា ខ្លួននឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ នាថ្ងៃទី២២ ខែមករាខាងមុខ ស្របពេលឯកឧត្តម វ៉ាត់ ចំរើន ក៏បានណែនាំឲ្យគ្រប់ភាគីពាក់ព័ន្ធ ដែលជាសមាជិកសហព័ន្ធ ទាំងសមាជិកគណៈកម្មាធិការប្រតិបត្តិ តំណាងសមាគម/ក្លិប ដែលមានសិទ្ធបោះឆ្នោតចូលរួម ដើម្បីធានាការបោះឆ្នោតប្រកបដោយតម្លាភាព និងយុត្តិធម៌ ក្នុងការស្វែងរកក្បាលម៉ាស៊ីនដឹកនាំគ្រប់គ្រងសហព័ន្ធ ក្នុងអាណត្តិថ្មី ឆ្នាំ២០២៥-២០២៩ ខាងមុខ ៕ អត្ថបទ លី ឈុនឡា




-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត