ព័ត៌មាន
ក្រសួងវប្បធម៌ នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ និងពិព័រណ៌សិប្បកម្មខ្មែរ រយៈពេល៤ថ្ងៃ
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ រឿង”កុលាបប៉ៃលិន” និងពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិកជនទស្សនារយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៥ និង៣០នាទីល្ងាច នៅសាលសន្និសីទចតុម្មុខ។
លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥នេះថា នៅថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នាយកដ្ឋាន នឹងរៀបចំការសម្តែងល្ខោនបាមោជ្ជទ័យ «រឿងកុលាបប៉ៃលិន» ព្រឹតិ្តការណ៍វប្បធម៌នេះ ក៏មានរៀបចំពិព័រណ៌សិប្បកម្មខ្មែរ ជូនទស្សនិកជនទស្សនាឲ្យកាន់តែអធិកអធម។ តាមរយៈព្រឹតិ្តការណ៍វប្បធម៌នេះ គឺពិតជាមានសារសំខាន់ មន្ត្រីជំនាញបានគាស់រម្លើង យើងបានលើកយកនូវទម្រង់សិល្បៈល្ខោនបាមោជ្ជទ័យ ដែលជាទម្រង់សិល្បៈដ៏កម្រ និងមិនសូវមានសកម្មភាព។ ជាក់ស្តែងទម្រង់សិល្បៈមួយនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ា ក៏ដូជាថ្នាក់ដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកបានផ្តល់នូវអនុសាសន៍ ណែនាំដល់មន្ត្រីជំនាញនៃនាយកដ្ឋានសិល្បៈទស្សនីយភាព ឲ្យគាស់រម្លើងនៅទម្រង់សិល្បៈដែលមិនសូវមានសកម្មភាព និងជិតបាត់បង់ ត្រូវធ្វើឲ្យរស់រវើកឡើងវិញ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ បានស្គាល់នូវអ្វីទៅដែលជាមរតកវប្បធម៌អរូបី ដ៏មានតម្លៃរបស់ជាតិ។
ឆ្លៀតក្នុងឱកាសនេះលោក ឈាង ឆដាភ័ក្រ្ត សូមអំពាវនាវដល់មហាជន ជាពិសេសយុវជនចូលរួមគាំទ្រក្នុងការសម្តែងល្ខោនបាមោជ្ជទ័យ ព្រោះការចូលរួមគាំទ្រទស្សនារបស់ប្រជាពលរដ្ឋ គឺជាកម្លាំងចិត្តដ៏សំខាន់ ក្នុងការលើកទឹកចិត្ដដល់លោកសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី ឲ្យគាត់មានកម្លាំងចិត្តថែរក្សាការពារនូវមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។ ហើយការបង្កើតស្នាដៃនេះ ក៏ដើម្បីឲ្យប្រជាពលរដ្ឋទស្សនា និងគាំទ្រ ហើយក៏គ្មានប្រទេសណា ប្រជាជនណា គេមកគាំទ្រវប្បធម៌របស់ជាតិយើង ក្រៅពីខ្លួនយើងនោះទេ។ ដូច្នេះសុំឲ្យយុវជន ស្រលាញ់គាំទ្រ នូវវប្បធម៌របស់ជាតិយើង ដូចនេះយើងមិនបារម្ភក្នុងការបាត់បង់ និងមិនបារម្ភពីការទទួលរងនូវឥទិ្ធពលវប្បធម៌បរទេសចូលមក និងមិនធ្វើឲ្យយើងភ្លេចនូវវប្បធម៌ជាតិរបស់យើងនោះទេ៕ អត្ថបទ រដ្ឋា











-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦