ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងធនធានទឹក៖ អាជ្ញាធរទន្លេសាបសហការជាមួយស្ថាប័នពាក់ព័ន្ធ និងខេត្តបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ ចំណុច
ភ្នំពេញ៖ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរទន្លេសាបបានសហការជាមួយបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបានបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ចំណុច ដើម្បីការពារដែនព្រៃលិចទឹកនៅជុំវិញតំបន់បឹងទន្លេសាប។

ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរទន្លេសាប និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក មាជិកា រស់អាជ្ញាធរទន្លេសាប តំណងក្រសួងស្ថាប័នពាក់ព័ន្ធ និងខេត្តជុំវិញតំបន់ទន្លេសាប។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ជូនកិច្ចប្រជុំ អំពីសារៈសំខាន់របស់បឹងទន្លេសាប ហើយដែលបាននិងកំពុងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនសន្ធឹកសន្ធាប់ដល់មនុស្សជាតិ តាមរយៈការផ្តល់ធនធានត្រីដ៏សម្បូរបែប និងផ្គត់ផ្គង់ធនធានទឹក ព្រមទាំងសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងជាទីជម្រកនៃជីវៈចម្រុះសំខាន់ៗគ្រប់ប្រភេទ ដែលមាននៅតំបន់អាស៊ីទាំងមូល។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការតាំងចិត្ត ការប្តេជ្ញាចិត្ត និងជំហរដ៏មោះមុត ក៏ដូចជាវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ប្រកបដោយភាពម៉ឺងម៉ាត់ហ្មត់ចត់ ក្នុងការចូលរួមលើកកម្ពស់ប្រសិទ្ធភាព ការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឱ្យសម្រេចបានជោគជ័យ ជាពិសេសក្នុងការអភិរក្ស និងការអភិវឌ្ឍបឹងទន្លេសាប ដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃធំធេងសម្រាប់ប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា អនុវត្តតាមការណែនាំ និងចង្អុលបង្ហាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរទន្លេសាបបានសហការជាមួយបណ្តាក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីនៃខេត្តទាំង៦ ជុំវិញបឹងទន្លេសាប ដោយបានបញ្ចប់ការធ្វើបច្ចុប្បន្នភាពផែនទីកំណត់តំបន់១ តំបន់២ និងតំបន់៣ និងបានបោះបង្គោលព្រំតំបន់៣ ជាថ្មីឡើងវិញចំនួន ១២២៤ចំណុច ដើម្បីការពារដែនព្រៃលិចទឹកនៅជុំវិញតំបន់បឹងទន្លេសាប៕


-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦