ព័ត៌មាន
នាយឧត្តមសេនីយ៍ ម៉ឹង សំផន ផ្តល់អំណោយមនុស្សធម៌ សម្ភារៈបរិក្ខារពេទ្យដល់មន្ទីរពេទ្យព្រះកេតុមាលា
កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារបានផ្តល់អំណោយមនុស្សធម៌ ដោយបានបរិច្ចាគ សម្ភារៈ បរិក្ខារពេទ្យ ប្រមាណ១៧ មុខ គិតជាទឹកប្រាក់សរុបមានចំនួន ជាង៧ម៉ឺនដុលារ បានប្រគល់ជូនដល់មន្ទីពេទ្យ ព្រះកេតុលាមា(១៧៩) ដើម្បីទុកប្រើប្រាស់ក្នុងការពិនិត្យព្យាបាលដល់ជំងឺកងទ័ព និង ប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា សម្ភារៈ បិរក្ខាពេទ្យ ទាំងនេះ ត្រូវបានព្យាបាលលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន មុនលោកជំទាវបានទទួលមរណភាព ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និង ជានាយកមន្ទីរពេទ្យព្រះកេតុមាលា បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ឹង សំផន ដែលបានបរិច្ចាគ នូវសម្ភារៈ បរិក្ខារពេទ្យ ដល់ មន្ទីរពេទ្យព្រះកេតុមាលាដម្បីទុកជាបយោជនសម្រាប់ពិនិត្យព្យាបាលជំងឺនិង ថែទាំសុខភាព ដល់កងទ័ព និងប្រជាពលរដ្ឋ ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី សុវណ្ណ ក៏បានថ្លែងអំណរគុណ ដល់ឯកឧត្តម ម៉ឹង សំផន ជាពិសេសលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន កាលពីលោកជំទាវនៅមានព្រះជន្ម លោកជំទាវតែងតែផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋនៅស្រុកចន្រ្ទា ខេត្តស្វាយរៀង ដោយបានជួយសាងសង់មណ្ឌលសុខភាព និង ផ្តល់ឱសថ សម្ភារៈ បរិក្ខារពេទ្យសម្រាប់ព្យាបាលជំងឺ ថែទាំសុខភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ។








-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦