ព័ត៌មាន
ឯកឧត្តម កែវ រ៉េមី រំលឹកដល់មន្ត្រីពន្ធនាគារមិនត្រូវប្រព្រឹត្តិសកម្មភាពរំលោភសិទ្ធិអ្នកជាប់ឃុំ
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានរំលឹកទៅដល់មន្ត្រីពន្ធនាគារទាំងអស់ មិនត្រូវប្រព្រឹត្តិសកម្មភាពអ្វីមួយ ដែលមានស្ថានភាពជាការរំលោភបំពានសិទ្ធិ របស់អ្នកជាប់ពន្ធនាគារនោះទេ ។
ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងការពិនិត្យស្ថានភាពសិទ្ធិមនុស្ស នៅក្នុងមណ្ឌលអប់រំកែប្រែទី២ (ម២) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់ កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ស្ថាប័ន ចំពោះក្នុងការលើកកម្ពស់ការរស់នៅ ក៏ដូចជាសិទ្ធិសេរីភាពរបស់ជនជាប់ឃុំ ។
ឯកឧត្តមបានបន្តថា ការចុះសួរសុខទុក្ខនេះ មានគោលបំណងសំខាន់មួយទៀត ដើម្បីនាំយកសេវាយុត្តិធម៌ និងសេវាសុខាភិបាលមកកាន់មណ្ឌលផ្ទាល់តែម្ដង ដែលស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺមិនទុកនណារម្នាក់ចឡើយ ពោលាំងអ្នកនៅក្រៅ និងអ្នករស់នៅក្នុងទីកន្លែងឃុំឃាំង ត្រូវមានសិទ្ធិដូចគ្នា ក្នុងការទទួលបានសេវាសង្គមផ្សេងៗ ។
ជាមួយនេះ ឯកឧត្តម កែវ រ៉េមី ក៏បានរំលឹកដល់មន្ត្រីនៅពន្ធនាគារ និងមណ្ឌលកែប្រែទាំងអស់ ត្រូវគោរពតាមវិន័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ នៅក្នុងការបំពេញការងាររបស់ខ្លួន ដោយត្រូវជៀសវាងដាច់ខាត នូវការប្រព្រឹត្តិ ឬធ្វើសកម្មភាពណាមួយ ដែលនាំទៅដល់ការរំលោភសិទ្ធិជនជាប់ឃុំ ។ រីឯជនជាប់ឃុំវិញ ត្រូវចេះភ្ញាក់រឭក និងកែប្រែខ្លួនឲ្យល្អប្រសើរឡើងវិញ ដើម្បីធ្វើសមាហរណកម្មទៅក្នុងសង្គម និងក្លាយជាពលរដ្ឋល្អ ដែលជាផ្នែកមួយនៃការកសាង និងអភិវឌ្ឍជាតិ ។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការងារមួយចំនួន ក្នុងការរួមចំណែក ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងពន្ធនាគារ ជាពិសេសតាមរយៈការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួង គឺយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅក្នុងតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលបានរួចចំណែកក្នុងការដោះស្រាយភាពចង្អៀតណែន នៅក្នុងពន្ធនាគារ ។
ជាមួយនោះ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការផ្ដល់សេវាសុខាភិបាលដល់ជនជាប់ឃុំទូទាំងប្រទេស ព្រមទាំងបានណែនាំដល់មន្ត្រីក្រោមឱវាទ ឲ្យចូលរួមកាន់តែសកម្ម ក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាព ដល់ជនជាប់ឃុំទាំងអស់ ៕
អត្ថបទ បាន សុខរិទ្ធិ











-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត