ព័ត៌មាន
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។
សូមជម្រាបថាកម្ពុជា-ជប៉ុន មានកិច្ចសហប្រតិបត្តិការតាំងពីរទសវត្សទី១៧មកម្ល៉េះ។ សម្រាប់ទំនាក់ទំនងផ្លូវការរបស់ប្រទេសទាំងពីរត្រូវបានបង្កើតជាផ្លូវការ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣ មុនពេលកម្ពុជា ប្រកាសឯករាជ្យរបស់ខ្លួនរយៈពេល១០ខែ។ ប្រទេសជប៉ុនបានជួយគាំទ្រកម្ពុជាក្នុងការថែរក្សាសន្តិភាពគាំទ្រលើការស្តារឡើងវិញ ក្រោយពីបិទបញ្ចប់នូវសង្គ្រាមស៊ីវិល ដែលជំនួយទាំងនោះមានកម្មវិធីគាំទ្រលើការអភិវឌ្ឍលទ្ធិប្រជាធិតេយ្យ, ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការសាសង់ស្ពានសំខាន់ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ មូល្ឋាសុាភិបាល សាលារៀន និងប្រព័ន្ធធារាសាស្ត្រ ជាច្រើនទៀត ដើម្បីលើកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។
ពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា-ជប៉ុន មានចំនួន ១.៦ ពាន់លានយ៉េន កាលពីឆ្នាំ១៩៨១ បច្ចុប្បន្ននេះបានកើនឡើងរហូតដល់ ជាង២០០ដង នៅឆ្នាំ២០២២។ សម្រាប់ក្រុមជប៉ុននៅកម្ពុជាក៏មានការកើនឡើងខ្ពស់ផងដែរហើយក្រុមហ៊ុនជប៉ុន បានចូលរួមយ៉ាងសំខាន់ក្នុងការវិនិយោគនៅកម្ពុជា។ ខណៈមានក្រុមជប៉ុនធំៗមួយចំនួនបានបើកដំណើរនៅកម្ពុជា ហើយនៅឆ្នាំ២០២៣ មានគម្រោងវិនិយោគខ្នាតធំជាច្រើនត្រូវបានដាក់ចេញ រួមទាំងការដាក់ឱ្យដំណើរការផ្សារទំនើបអ៊ីអន៣ ការផ្លាស់ប្តូរទេសចរណ៍រវាងគ្នាទៅវិញទៅមក ការបញ្ជូននិស្សិតឱ្យចេញទៅសិក្សានៅប្រទេសជប៉ុន។
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ជប៉ុន មិនមែនត្រឹមតែជាទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន តែប៉ុណ្ណឹងទេ គឺប្រទេសទាំងពីរធ្វើការរួមគ្នាក្នុងនាមជាសមភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម ទាំងកម្រិតតំបន់ និងសកលលោករួមគ្នាផងដែរ។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន បានបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតសម្រាប់វិបុលភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ៕





-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត