ព័ត៌មាន
ប្រភេទទំនិញសំខាន់ៗរបស់កម្ពុជាជាច្រើន បានគាំទ្រដល់មានកំណើន នៃការនាំចេញក្នុងឆ្នាំ២០២៤
ការនាំចេញទំនិញរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ ២០២៤ នេះ មានទំហំទឹកប្រាក់សរុបជាង ២៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះ មានមុខទំនិញសំខាន់ៗជាច្រើនប្រភេទ បានគាំទ្រដល់កំណើន នៃការនាំចេញ និងមានប្រភេទទំនិញមួយចំនួនផ្សេងទៀត បានបន្តកំណើនខ្ពស់ ជាង ៥០ ភាគរយ បើធៀបនិងឆ្នាំ ២០២៣។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មទៅកាន់ ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងនោះនៅក្នុងបំណាច់ឆ្នាំ ២០២៤ កន្លងមកនេះ, ចំពោះការធ្វើពាណិជ្ជកម្មនៃការនាំចេញរបស់កម្ពុជា មានទំហំ ទឹកប្រាក់ប្រមាណជាង ២៦ ពាន់លានដុល្លារ កើនឡើងជាង ១៧ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣ ក្នុងនោះមានប្រភេទ ទំនិញជាច្រើន បានចូលរួមចំណែកដល់ការរក្សាកំណើននៃការនាំចេញទំនិញរបស់កម្ពុជា, ដែលនេះបានបង្ហាញនូវនិន្នាការនៃការកើនឡើង ក្នុងឆ្នាំ ២០២៥ និងនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។
ជាក់ស្តែងនៅក្នុងរយៈពេល ១២ ខែ ឆ្នាំ២០២៤ នេះ ប្រភេទទំនិញដែលបានបន្តកើនឡើងរួមមាន៖ ការនាំចេញសម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជិត ១ ពាន់លានដុល្លារ កើនឡើងជិត ៣០ ភាគរយ, ធញ្ញជាតិ ជិត ២ ពាន់លានដុល្លារ កើន ១១ ភាគរយ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ជាង ១ ៥០០ លានដុល្លារ កើនជិត ៦៤ ភាគរយ, វត្ថុធ្វើពីស្បែក និងបរិក្ខាធ្វើពីរោមសត្វ ជាង ២ ពាន់លានដុល្លារ កើនជាង ២០ ភាគរយ, ស្បែកជើង ស្រោមជើង ជិត ១ ៧០០ លានដុល្លារ កើន ២០ ភាគរយ, គ្រឿងសង្ហារឹម ជាង ១ ១០០ លានដុល្លារ កើន ៣១ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣ ក្នុងនោះមានប្រភេទទំនិញ ផ្សេងៗជាច្រើនទៀត បានបន្តកើនឡើងគួកត់សម្គាល់ផងដែរ។
ដោយឡែកប្រភេទំនិញដែលកើនខ្ពស់លើស ៥០ ភាគរយ នៅក្នុងបំណាច់ឆ្នាំ ២០២៤ រួមមាន៖ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ កើនជិត ៦៤ ភាគរយ, អំបិល ស្ពាន ដី ថ្ម និងម្នាងសិលា កើនឡើងជាង ១៣៣ ភាគរយ, វត្ថុធ្វើពីដែក ឬដែកថែប ជាង ៧១ ភាគរយ និងស្ពាន់ និងវត្ថុធ្វើ ពីស្ពាន កើន ៦៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣។
សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិ ពេញមួយឆ្នាំនៅក្នុងឆ្នាំ ២០២៤ របស់កម្ពុជា, មានទំហំទឹកប្រាក់សរុបជាង ៥៤ ពាន់លាន ដុល្លារ កើនជិត ១៧ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជាង ២៦ ពាន់លានដុល្លារ កើនឡើងជាង ១៥ ភាគរយ ខណៈការនាំចូលពីបរទេសមានចំនួនជាង ២៨ ពាន់លានដុល្លារ កើនឡើង ១៨ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦