ព័ត៌មាន
រដ្ឋបាលខេត្តស្នើដល់ក្រុមកីឡាករកីឡាការនីខិតខំហ្វឹកហាត់ឲ្យទទួលបានលទ្ធផលល្អ
ឧត្តរមានជ័យ៖ លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ ស្នើដល់ក្រុមកីឡាករកីឡាការនី ទាំងអស់ត្រូវចេះសាមគ្គីភាព មិត្តភាព ចេះអាស្រ័យ រូបរួមគ្នា ប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ច្បាប់បញ្ញត្តិ និងបទបញ្ជា ការប្រគួត ចាញ់ឈ្នះជារឿងធម្មតា សំខាន់ទៅលើបទពិសោធន៍ សមត្ថភាព បច្ចេកទេស កម្លាំង និងប្រាជ្ញាស្មារតីនៅពេលប្រកួតហើយត្រូវគោរពបទបញ្ជា និងវិន័យពេលប្រកួតល្អប្រសើរ។
ការស្នើនេះនៅក្នុងពិធីបិទការប្រកួតកីឡាដើម្បីទាំងអស់គ្នាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ នូវរសៀលថ្ងៃទី១១ ខែមករាឆ្នាំ២០២៥។
យោងតាមរបាយការណ៍សង្ខេបរបស់លោក បុិច រតនា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តឧត្តរមានជ័យ បានឲ្យដឹងថាការរៀចំការប្រកួតកីឡាករ កីឡាការនីដើម្បីទាំងអស់គ្នាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៤ មានផ្នែកកីឡាវាយកូនលើតុ វាយសី ប៊ូល ប៉េតុង និងបាលទាត់ ឆ្នាំនេះមានក្រុង ស្រុកចំនួន៣បានដាក់ពាក្យ ចូលរួមប្រកួត។
លោកបន្តថា វិញ្ញាសាបាល់ទ់ បុស បានចំណាត់ថ្នាក់លេខ១បានទៅលើ វិឡាស្ថាន ខេ អាយ អាយស៊ី ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាករ ម៉ាឌ្រីដ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡាករមកពី ថៃហ្គីយូណយធីត។
លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ការប្រកួតកីឡា គឺជាការជួបជុំគ្នាគ្រប់ មជ្ឈដ្ឋានក្នុងសង្គម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ចេះសហការប្រតិបត្តិការល្អ របស់យុវជនយើង ។ ម្យ៉ាងទៀតបច្ចុប្បន្នគ្រប់វិស័យកីឡាក្នុងខេត្តរបស់យើង ត្រូវបានពង្រឹងនិងពង្រីក ដោយយើងមានកីឡាករកីឡាការនីពោរពេញទៅដោយចិត្តអង់អាចក្លាហាន ស្វាហាប់ តាមបណ្តា ក្រុង ស្រុក យើងមានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ។
លោកស្រីបានបន្តទៀតថា ការប្រកួតកីឡា នៅពេលនេះមិនមែន ព្រោះតែរង្វាន់សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យ កីឡាករកីឡាការនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែករាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវការហ្វឹកហាត់ ពោលគឺត្រូវគឹតពីសុវត្ថិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពសិទ្ធិគ្នានៅពេលប្រកួត។
លោកស្រី អភិបាលរងខេត្ត បានផ្តាំផ្ញើរដល់ ក្រុមកីឡាករកីឡាការនី ក្មួយៗ សិស្សានុសិស្ស ក៏ដូចជាយុវជនទាំងយុវនារី ទាំងអស់ ត្រូវនាំគ្នាលេង កីឡា ទទួលបាននៅសុខភាពល្អ មានទំនាក់ទំនងល្អ មានសាមគ្គីភាព ដើម្បីជៀសឲ្យផុតអំពីការប្រើប្រាស់គ្រឿងញៀនផងដែរ៕






-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន