ព័ត៌មាន
គណៈកម្មការផ្សារអូរឫស្សីបានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ចេញចូលផ្សារ
ភ្នំពេញ៖ កម្លាំងសន្តិសុខសណ្ដាប់ធ្នាប់នៃគណៈកម្មការផ្សារអូរឫស្សីបានយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជាអតិថិជនបានមកផ្សារអូឬស្សីដើម្បីទិញសម្ភារៈរបស់របរប្រើប្រាស់។
ជាក់ស្ដែងនាព្រឹក ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥នេះ ផ្សារអូឬស្សី មានបងប្អូនអតិថិជន ក៏ដូចបងប្អូនពលរដ្ឋមួយចំនួនដែល ជាប់ខ្សែស្រឡាយ ចិន បានមកទិញទំនិញ និង សំភារៈ មួយចំនួន ដើម្បីត្រៀមចូលរួមសែនចូលឆ្នាំចិននារពេលខាងមុខនេះ។
លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារ បានបញ្ជាក់ផងដែរថា ក្នុងឪកាសបងប្អូនចេញចូលផ្សារច្រើនកុះករ កម្លាំងសណ្ដាប់ធ្នាប់របស់ផ្សារបានយក ចិត្តទុកដាក់ខ្ពស់លេីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយ ដោយបានដាក់កម្លាំងតាមគោលដៅសំខាន់ ៗ ដើម្បីសម្រួលចរាចរណ៍ជុំវិញបរិវេណ ផ្សារ និងសូមការអធ្យាស្រ័យពី បងប្អូន អតិថិជន ដែលអញ្ជើញមកផ្សារអូឬស្សី ក្នុងការទិញទំនិញផ្សេងៗដោយ ជាន់ទី២ នៃ ផ្សារកំពុងតែធ្វេីការ ជួសជុលធ្វេីឱ្យមានការខ្វះខាត ចំណតរថយន្ត ។
ជាចុងក្រោយគណៈកម្មការគ្រ់គ្រង ផ្សារ និងបងប្អូនអាជីវករលក់ដូរទាំងអស់សូមអរគុណ ដល់បងប្អូនដែលបានមកទិញសំភារៈទំនិញ ក្នុងផ្សារអូរឬស្សី សូមឱ្យការធ្វើដំណើររបស់បងប្អូន ប្រកបដោយសុខសុវត្ថិភាព សប្បាយរីករាយគ្រប់ៗគ្នា៕
អត្ថបទ៖ កុម្ភៈ










-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦