ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន
កំពង់ឆ្នាំង៖ ក្នុងពេលចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមន្ត្រីមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងការផលិតព័ត៌មាន និងយកព័ត៌មាន ដោយមិនត្រូវគិតត្រឹមតែការទាក់ទាញយកចំនួន Likes ; Shares, views ដើម្បីបានថវិកានោះឡើយ។
ឯកឧត្តរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា៖ អ្នកសារព័ត៌មានគ្រប់រូប ត្រូវឈរលើមូលដ្ឋានក្រមសីលធម៌វិជ្ជាជីវៈ ការគោរពនូវសិទ្ធិឯកជនរបស់បុគ្គល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងការបង្កចលាចល និងភាពវឹកវរដោយសារតែការចង់បានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ប្តាសង្គមហ្វេសប៊ុក ឬតិកតុក របស់ខ្លួន។ អ្នកសារព័ត៌មាន ត្រូវចូលរួមប្រើប្រាស់ភាពច្នៃប្រឌិត និងទស្សនៈ សុទិដ្ឋិនិយមរបស់ខ្លួន ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងការពិតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកអោយបានដឹង និងអោយបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ការផ្សព្វផ្សាយព័ត៌មាន មិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាសាធារណជនទូទៅ ទទួលបានព័ត៌មានពិតឆាប់ រហ័សអំពីប្រទេសកម្ពុជា ប៉ុណ្ណោះទេថែមទាំង ជំរុញលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។ បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងទំនើបនៅកម្ពុជាមានចំនួនជាង ៥ ០០០ ដែលបានចុះបញ្ជីស្របតាមច្បាប់នៅក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានប្រមាណជាង១ម៉ឺននាក់ កំពុងតែដើរតួនាទីសំខាន់នៅក្នុងការផលិតខ្លឹមសារផ្សេងៗ និងផ្សព្វផ្សាយជូនដល់សាធារណជន។
ឯកឧត្តម ជឿជាក់ថា អ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំង នឹងបង្កលក្ខណៈកាន់តែទូលំទូលាយដល់ការចែករំលែកព័ត៌មានពិតអំពីការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណជនជាជនជាតិខ្មែរ ជនបរទេសដទៃ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដោយផ្សព្វផ្សាយតែព័ត៌មានពិត និងត្រឹមត្រូវ ពីព្រោះប្រព័ន្ធផ្សព្វផ្សាយជាភ្លើងបំភ្លឺសង្គម ពន្លឺរបស់វាអាចបំភ្លឺការពិត និងចូលរួមថែរក្សាសុខសន្តិភាព ការរួបរួមសាមគ្គីភាព និងការអភិវឌ្ឍន៍ជាតិ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវ និងមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ៕ កាំង ហុងវាស្នា
អត្ថបទដែលទាក់ទង
បណ្ដាញសង្គម
ព័ត៌មានចុងក្រោយ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន




ព័ត៌មានពេញនិយម
ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២




ព័ត៌មានវីដេអូ

រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី



-
ព័ត៌មាន1 day agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ

