ព័ត៌មាន
កម្ពុជានាំចេញជ័រកៅស៊ូក្នុងឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ជាង ១ ៥០០ លានដុល្លារអាម៉េរិក
កម្ពុជានាំចេញជ័រកៅស៊ូនៅក្នុងបំណាច់ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ជាង ១ ៥០០ លានដុល្លារអាមេរិក កើនឡើងជិត ៦៤ ភាគរយ ធៀបទៅរយៈពេលដូចគ្នាឆ្នាំ ២០២៣, ចំពោះការកើនឡើងនេះ បានបង្ហាញនូវការរីកចម្រើននៃការដាំដុំ សម្រាប់បម្រើការ នាំចេញ និងការផ្គត់ផ្គង់ក្នុងស្រុក។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងប្រាប់ BTV ស្តីពីការនាំចេញកៅស៊ូ និងការផ្គត់ផ្គង់កៅស៊ូក្នុង ស្រុកនេះថា ជុំវិញការចេញជ័រកៅស៊ូ ក៏ដូចជាការនាំចេញទំនិញផ្សេងៗរបស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ អ្នកឧកញ៉ា បានថ្លែងនូវការអបអរសាទរ ចំពោះកំណើននៃការនាំចេញទំនិញរបស់កម្ពុជា ដែលនេះបានបង្ហាញឱ្យឃើញអំពីការរីកចម្រើន ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ជាពិសេសការរីកចម្រើននៅក្នុងវិស័យកសិកម្ម ខណៈដែលវិស័យនេះបានកំពុងចូលរួមគាំទ្រដល់កំណើន នៃសេដ្ឋកិច្ចជាតិ។
អ្នកឧកញ៉ា បន្តថា ជាក់ស្តែងការនំាចេញជ័កៅស៊ូដែលមានកំណើនកើនឡើងនេះ គឺជាសញ្ញាណមួយល្អនៃការងើបឡើង ក្នុងវិស័យកសិកម្ម គាំទ្រដល់សកម្មភាពនៃការដាំដុះក្នុងស្រុក និងស្របពេលដែលកម្ពុជាកំពុងស្រូបយករោងចក្រផលិតសំបកកង ន្តាបន្តបន្ទាប់ ដែលទាំងនេះគឺជាការទីផ្សាររួមចំណែកមួយទៀត ទោះបីនៅមានកម្រិតតិចតួចក៏ដោយ។
ចំណែកមូលហេតុនៃការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅមានកម្រិតនេះ អ្នកឧកញ៉ា លឹម ហេង បន្តឱ្យដឹងថា ប្រទេសកម្ពុជា យើងភាគច្រើនផលិតជ័ររកៅស៊ូលេខ១ លេខ២ សម្រាប់បម្រើទីផ្សារនាំចេញ។ ចំណែកជ័រកៅស៊ូដែលបម្រើដល់រោងចក្រផលិត សំបករថយន្តក្នុងស្រុក គឺជាប្រភេទជ័រកៅស៊ូលេខ៣, បច្ចុប្បន្នកម្ពុជាបានផលិតជ័រកៅស៊ូប្រភេទនេះមានចំនួនតិចតួច តែទោះបី យ៉ាងណារោងចក្រផលិតសំបករថយន្ត ក៏បានចូលរួមចំណែកដល់ការប្រមូលទិញក្នុងស្រុកផងដែរ ចៀសវាងដល់ការកក់ស្ទុះ ឬគ្មាទីផ្សារប្រមូលទិញ ដែលកន្លងមកតែងតែជួបបញ្ហានេះជារឿយៗ។
ទាក់ទិនជ័រកៅស៊ូនេះដែរ, បណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជរដ្ឋាបណ្ឌិតសភាកម្ពុជា ថ្លែងថា ជុំវិញការស្រូបយក ជ័រកៅស៊ូក្នុងស្រុក នៅមានកម្រិតទាបនៅឡើយនេះ ដោយសារកម្ពុជាពុំទាន់រោងចក្រកែច្នៃជ័រកៅស៊ូដែលប្រឡាក់ដី (ឬជ័រកៅស៊ូដែល មិនមានគុណភាព) សម្រាប់យកទៅកែច្នៃផលិតសំបកកងរថយន្តនៅឡើយ ក្នុងនោះប្រសិនយើងមានរោងចក្រប្រភេទនេះនៅក្នុង ស្រុកបន្ថែមទៀត រោងចក្រដែលផលិតសំបកកង់ទាំងអស់ នឹងស្រូបយកសក្តានុពលជ័រកៅស៊ូក្នុងស្រុកកាន់តែច្រើន។
សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ ២០២៤ កន្លងមកនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ គិតជាទឹកប្រាក់មានចំនួនជាង ១ ៥០០ លានដុល្លារអាមេរិក កើនឡើងជិត ៦៤ ភាគរយ ខណៈនៅក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញកៅស៊ូ មានទឹកប្រាក់ជិត ១ ពាន់ លានដុល្លារអាមេរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់