ព័ត៌មាន
ប្រជាពលរដ្ឋស្រុកកំពង់លែង ថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានជួយផ្លូវកៅស៊ូ ផ្លូវបេតុងដល់ពួកគាត់ធ្វើដំណើរបានស្រួល
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានសំដែងនូវការសប្បាយចិត្ត និងបានថ្លែងអំណរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានផ្តល់នូវផ្លូវDBST និងផ្លូវបេតុងច្រើនគីឡូម៉ែត្រដល់ពួកគាត់ ធ្វើដំណើរបានងាយស្រួលមិនលំបាកដូចពេលមុន។
ប្រជាពលរដ្ឋបានបន្តថា កាលពីមុនផ្លូវនៅក្នុងស្រុកកំពង់លែង សុទ្ធតែភក់ ជង្ហុគ និងនៅរដូវក្តៅ ដីហុយធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ថ្មីៗនេះ ផ្លូវDBST និងផ្លូវបេតុងជាច្រើនគីឡូម៉ែត្រ ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់ជូនប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងជាបន្តបន្ទាប់ ដោយបានបន្តធ្វើតភ្ជាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធិសភា ជាអតីតនាយករដ្ឋមន្ត្រី និងបានធ្វើអោយផ្លូវជាច្រើនខ្សែបានក្លាយជាផ្លូវDBST និងផ្លូវបេតុងយ៉ាងល្អស្អាតនៅលើដែនដីកោះមួយនេះ និងងាយស្រួលធ្វើដំណើរទៅមក និងការដឹកកសិផលយកទៅកាន់ទីផ្សារទៀតផង។ ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោ សម្តេចធិបតី និងឯកឧត្តមអភិបាលខេត្តដែលបានដឹងពីសុខទុក្ខ និងបានជួយដល់ទុក្ខលំបាកួកគាត់បែបនេះ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងបានអោយដឹងថា៖ ថ្មីៗនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានផ្តល់ជូនប្រជាពលរដ្ឋនូវផ្លូវបេតុងជាច្រើនខ្សែ និងផ្លូវDBST ១ខ្សែ គឺផ្លូវ៥០សេ ជាផ្លូវព័ទ្ធជុំវិញស្រុកកំពង់លែង និងជាផ្លូវតភ្ជាប់ទៅខេត្តកំពង់ធំ។ ស្រុកកំពង់លែង នឹងទទួលបាននូវសមិទ្ធិផលដ៏ធំមួយទៀត គឺស្ពានឆ្លងកាត់ទន្លេសាប លើសពីនេះប្រជាពលរដ្ឋនឹងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀតដូចជាផ្លូវបេតុង ផ្លូវកៅស៊ូ ដើម្បីអោយផ្លូវនៅក្នុងស្រុកមួយនេះបានល្អគ្រប់កន្លែង ។ នៅពេលកសាងស្ពាន និងផ្លូវខ្វាត់ខ្វែងក្នុងស្រុកនេះហើយ លំហូរចូលនៃភ្លៀវទេសចរ ការធ្វើដំណើរឆ្លងកាត់ស្រុកកំពង់លែង កាន់តែមានច្រើនឡើង នឹងនាំអោយជីវភាពប្រជាពលរដ្ឋក្នុងស្រុកនេះ ធូរធារឡើងមួយកម្រឹតទៀត។
ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាស្រុកមួយនៅកណ្តាលកោះនារដូវទឹកឡើង ប្រសិនបើគេចង់ធ្វើដំណើរទៅមកកោះនោះ ត្រូវឆ្លងទន្លេសាបចំនួន៣ទើបទៅដល់ ។ នៅក្នុងស្រុកនេះផងដែរ មានផ្លូវកៅស៊ូតែ៣ខ្សែប៉ុណ្ណោះ ក្រៅពីនោះគឺផ្លូវបេតុងមួយចំនួន និងផ្លូវក្រាលគ្រួសក្រហម៕ កាំង ហុងវាស្នា
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់