ព័ត៌មាន
តារាពហុជំនាញ ពេជ្រ ចរណៃ ត្រៀមប្រកួតចំបាប់បុរាណលើកដំបូង ដើម្បីលើកស្ទួយក្បាច់គុនខ្មែរ
តារាសម្ដែង និងជាគ្រូបង្វឹកគុនល្បុក្កតោដ៏មានប្រជាប្រិយភាព កញ្ញា អ៊ិត កន្និកា ដែលបងប្អូនស្គាល់ថា កញ្ញា ពេជ្រ ចរណៃ បានងាកមកចាប់អារម្មណ៍ចំបាប់បុរាណខ្មែរ និងត្រៀមហ្វឹកហាត់ ក៏ដូចជាការប្រកួតការប្រកួតលើកដំបូង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ នាពេលខាងមុខ ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយពីប្រភេទក្បាច់គុនដ៏ចំណាស់របស់កម្ពុជាមួយនេះ ។

ពេជ្រ ចរណៃ បានឲ្យដឹងថា កញ្ញាបានចាប់អារម្មណ៍ចំបាប់បុរាណនេះ បន្ទាប់ពីបានចូលរួមវគ្គសិក្ខាសាលាបច្ចេកទេសយុទ្ធគុនចម្រុះខ្មែរបុរាណ លើកទី១ កាលពីថ្មីៗ ។ ក្រោយបានជួបជាមួយគ្រូគុនចម្រុះមកពីគ្រប់ទិសទី គួបផ្សំការបង្ហាត់បង្ហាញពីអ្នកជំនា បានើឲ្យកញ្ញាចាប់ចិត្តចំបាប់បុរាណ ហើយប្ដេជ្ញាខិតខំហ្វឹកហាត់ និងត្រៀមការប្រកួតលើកដំបូង លើវិញ្ញាសាប្រយុទ្ធ ដើម្បីលើកស្ទួយក្បាច់គុនអត្តសញ្ញាណជាតិ ហើយកញ្ញាក៏សង្ឃឹមថា នឹងទទួលបានការសណ្ដោសពីម្ដាយ ដើម្បីសម្រេចក្ដីស្រម៉ៃប្រកួតលើវិញ្ញាសាប្រយុទ្ធនេះផងដែរ ។
គួរដឹងថា កញ្ញា ពេជ្រ ចរណៃ ក្នុងនាមតារាសម្ដែងដ៏មានប្រជាប្រិយ តែនាងមិនខ្លាចលះបង់នូវសម្រស់ ក៏ដូចជាការនឿយហត់ ដើម្បីចូលរួមលើកស្ទួយក្បាច់គុនបុរាណខ្មែរឡើយ ។ ជាក់ស្ដែងទោះបីមានការរារាំងពីម្ដាយយ៉ាងណា កញ្ញានៅតែជម្នះចូលរួមហ្វឹកហាត់គុនល្បុក្កតោ និងប្រកួត រហូតបានក្លាយជាគ្រូបង្វឹកថែមទៀត ដើម្បីផ្សព្វផ្សាយពីក្បាច់គុណអត្តសញ្ញាណជាតិខ្មែរនេះ ហើយឥលូវកញ្ញា ក៏បានដាក់គោលដៅបន្ដហ្វឹកហាត់នូវចំបាប់បុរាណខ្មែរ ដើម្បីត្រៀមការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ដែលគ្រោងប្រព្រឹត្តទៅ នាថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខផងដែរ៕ អត្ថបទ លី ឈុនឡា



-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់