ព័ត៌មាន
លោក Biden លើកឡើងថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សាជិតសម្រេចបានហើយ
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែមករា ថា បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ជិតសម្រេចបានហើយ ទោះការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតែកក្រើកទឹកដីប៉ាឡេស្ទីនក៏ដោយ។

ចាប់តាំងពីដើមខែមករាមក ក្រុមអ្នកសម្របសម្រួលអន្តរជាតិ កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិកបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់នៅហ្កាហ្សា ដែលនឹងជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំងនៅតែត្រូវបានឃុំខ្លួននៅទីនោះ។

លោក Biden បាននិយាយនៅក្នុងសុន្ទរកថាលាមុនផុតអាណត្តិថ្ងៃទី២០មករានេះ នៅឯក្រសួងការបរទេសថា នៅក្នុងសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស យើងស្ថិតនៅចុងបញ្ចប់នៃសំណើដែលខ្ញុំបានដាកចញយ៉ាងលម្អិតកាលពីខែមុន ហើយទីបំផុតទទួលបានផ្លែផ្កា។

ក្រុមមន្ត្រីអ៊ីស្រាអែលនិយាយថា ប្រសិនបើត្រូវបានអនុម័ត នោះនឹងមានកិច្ចព្រមព្រៀងឈប់បាញ់រយៈពេល៤២ថ្ងៃ ហើយដំណាក់កាលដំបូងគេរំពឹងថាក្រុមហាម៉ាសនឹងដោះលែងចំណាប់ខ្មាំង៣៣នាក់ ។ ដំណាក់កាលទីពីរអាចនឹងបញ្ចប់សង្រ្គាមនេះ។
កាលពីព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់អាចនឹងត្រូវសម្រេចបានក្នុងសប្តាហ៍នេះ។
លោក Sullivan បានប្រាប់ក្រុមអ្នកព័ត៌មានថា ខ្ញុំមិនសន្យា ឬការព្យាករណ៍នោះទេ ប៉ុន្តែយើងនឹងធ្វើការដើម្បីឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់នោះកើតឡើង៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់