ព័ត៌មាន
អន្តរក្រសួងបន្តប្រជុំដើម្បីឈានទៅបើកសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ ជាប់ពន្ធនាគារដែលគ្រោងអនុវត្តឆ្នាំនេះ
រាជរដ្ឋាភិបាលកម្ពុជា កំពុងពង្រីកវិសាលភាព ការគាំពារសង្គមជារួមទៅកាន់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ក៏ដូចជា ប្រជាពលរដ្ឋក្នុងលក្ខណ្ឌពិសេស។ ជាក់ស្ដែងអន្តរក្រសួងកំពុងបន្តធ្វើការរួមគ្នា ដើម្បីសម្រេចឱ្យបានការអនុវត្ត ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ដែលជាប់នៅក្នុងពន្ធនាគារ។ កត្តាសំខាន់នាពេលនេះ គឺត្រូវសិក្សាលម្អិតគ្រប់ចំណុច ព្រោះក្រុមគោលដៅថ្មីនេះ ស្ថិតក្រោមការឃុំឃាំងពុំអាចចេញមកខាងក្រៅ ដូចពលរដ្ឋទូទៅនោះទេ។
នារសៀល ថ្ងៃទី១៣ ខែមករា ម្សិលម៉ិញនេះ ឯកឧត្តម ចន ណារិទ្ធ ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការគិតគូរផ្តល់អត្ថប្រយោជន៍ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ជនជាប់ឃុំជាស្ត្រីក្នុងពន្ធនាគារ។
កិច្ចប្រជុំនេះ ជាការប្រមូលធាតុចូលបន្ ពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមាន តំណាងមកពី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, មូលនិធិជាតិជំនួយសង្គម, ក្រសួងមហាផ្ទៃ, ក្រសួងយុត្តិធម៌, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, បេឡាជាតិសន្តិសុខសង្គម, ក្រសួងសុខាភិបាល, ក្រសួងកិច្ចការនារី និងអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះបានផ្តោតការពិភាក្សាលើ យន្តការក្នុងការអនុវត្តកម្មវិធី ក្នុងន័យពិនិត្យគ្រប់ទិដ្ឋភាព និងទទួលធាតុចូលបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការគិតគូរនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ដែលជាប់នៅក្នុងពន្ធនាគារ ជាក្រុមគោលដៅថ្មី ដែលរាជរដ្ឋាភិបាលបានដៅកំណត់ ដើម្បីផ្ដល់ការគាំពារផ្ដល់ជាអត្ថប្រយោជន៍សម្រាប់ឆ្នាំ ២០២៥នេះ។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ជាកម្មវិធីអចិន្ត្រៃយ៍ ដែលរាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្ត។ បច្ចុប្បន្នកម្មវិធីនេះ កំពុងអនុវត្តលើក្រុមគោលដៅស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំ ដែលរស់នៅក្នុងគ្រួសារក្រីក្រ មានបណ្ណសមធម៌ ក៏ដូចជាកម្មការិនីដែលមានបណ្ណ បេឡាជាតិរបបសន្តិសុខសង្គមផងដែរ។
ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនេះ គឺអនុវត្តទៅតាមលក្ខណ្ឌ។ លក្ខណ្ឌគឺសំដៅ ការទទួលបានថវិកាឧបត្ថម្ភចំនួន ៤ដង ពេលទៅពិនិត្យផ្ទៃពោះ ការទទួលបានសាច់ប្រាក់ ១ដងនៅពេលសម្រាល និងទទួលបានសាច់ប្រាក់ចំនួន ១០ក្រោយសម្រាល ដែលសំដៅលើពេលជូនកូនទៅចាក់វ៉ាក់សាំង រហូតដល់កូនអាយុ ២ឆ្នាំ។ ការទទួលបានគឺនៅពេលក្រុមគោលដៅ ទៅទទួលសេវានៅមន្ទីរពេទ្យរដ្ឋ៕ អត្ថបទ៖ គឹម ហុក





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់