ព័ត៌មាន
កសិករក្រុងក្រចេះប្រមាណ ២០គ្រួសារ ងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកជំនួសពូជស្រូវនាំចូលពីបរទេស
លោកចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុង/ខេត្តក្រចេះ បានឲ្យដឹងថា បន្ទាប់ពីបានជួបសំណេះសំណាល និងស្តាប់ការពន្យល់របស់មន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីស្ថានភាពពូជស្រូវ ឃើញមានប្រជាកសិករចំនួនប្រមាណ ២០គ្រួសារ បានងាកមកចាប់អារម្មណ៍ និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរ ជំនួសពូជស្រូវពីបរទេសវិញនៅរដូវកាលក្រោយ។

លោក អ៊ន ស៊ាង ចៅសង្កាត់រងទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតមកដល់ពេលនេះ បានឈានចូលដល់ពាក់កណ្តាលរដូវធ្វើស្រែខែប្រាំង កសិករចាប់ផ្តើមបង្ករបង្កើនផលពីចុងខែ១០ (តុលា) រហូតដល់ខែ១១ (វិច្ឆិកា) លើផ្ទៃដីប្រមាណ ៦៨០ហិចតា។ លោកបន្តថា នៅពេលមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករកាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានពន្យល់ និងលើកទឹកចិត្តប្រជាកសិករឱ្យងាកមកដាំដុះូជស្រូវែនក្រអូប ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ មានតម្លៃខ្ពស់ រក្សាស្ថេរភាពតម្លៃ និងកំពុងទទួលបានការគាំទ្រពេញនិយមនៅលើទីផ្សារអន្តរជាតិ គឺមានការស្ម័គ្រចិត្ត និងសម្រេចចិត្តប្តូរមកធ្វើស្រូវពូជសែនក្រអូបរបស់ខ្មែរនេះវិញ ខណៈកន្លងមកប្រជាកសិករបានប្រើប្រាស់ប្រភេទស្រូវ OM (ស្រូវស្រាល) ដែលមានប្រភពពូជមកពីប្រទេសវៀតណាម។

លោកបានបញ្ជាក់ថា ពូជស្រូវសែនក្រអូប ទិន្នផលរបស់វាបានទាបមែន ដោយក្នុង១ហិកតាទទួលបានទិន្នផលប្រហែល ៣,៥តោន ក៏ប៉ុន្តែតម្លៃរបស់ ១ ៣០០រៀល ក្នុង១គីឡូ គិតទៅក្នុង១តោន អាចលក់បានលុយ ៤លាន ៥៥ម៉ឺនរៀល ប៉ុន្តែបើប្រៀបធៀបទៅនឹងស្រូវ OM (ស្រូវស្រាល) ដែលអាចផ្តល់ទិន្នផលខ្ពស់ក្នុង១ហិកតា ៥តោនក៏ពិតមែន តែតម្លៃស្រូវប្រភេទនេះបានត្រឹមតែ ៨៥០រៀល ក្នុង១គីឡូ ឬទាបជាងនេះ តែបើយើងថាអាចលក់បាន ៨៥០រៀល ក្នុង១គីឡូ សរុប៥តោនបានតែ ៤លាន ៥០ម៉ឺនរៀលតែប៉ុណ្ណោះ គឺចាញ់ស្រូវសែនក្រអូប ដែលក្នុង១ហិកតា ទទួលបានទិន្នផលត្រឹមតែជាង៣តោន តែអាចលក់បានក្នុងតម្លៃហូតដល់ ៤លាន ៥៥ម៉ឺនរៀលឯណោះ។

លោក គង់ សាមឿន ជាកសិករនៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ បានឲ្យដឹងដែរថា លោកនឹងងាកមករកការធ្វើស្រូវពូជសែនក្រអូបនេះវិញ ព្រោះវាមានតម្លៃខ្ពស់ទោះបីជាវាផ្តល់ទិន្នផលទាបជាងស្រូវពូជផ្សេងក៏ដោយ តែស្រូវសែនក្រអូបជាង៣តោន ក្នុង១ហិកតា អាចលក់បានលុយច្រើនជាងស្រូវពូជផ្សេងដែលមានទម្ងន់រហូតទៅដល់ ៥តោន ក្នុង១ហិកតាទៅទៀត។ លោកបានអំពាវនាវឱ្យឲ្យប្រជាកសិករងាកមកធ្វើស្រូវសែនក្រអូបនេះឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានផលចំណេញ។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥កន្លងទៅ បានអំពាវវនាវឱ្យប្រជាកសិករងាកមកប្រើប្រាស់ពូជស្រូវខ្មែរសែនក្រអូប និងផ្ការំដួល ដោយសារមើលឃើញថា កសិករភាគច្រើនជ្រើសរើសប្រភេទស្រូវ OM របស់វៀតណាម មានទីផ្សារមិនស្ថិតស្ថេរ តម្លៃប្រែប្រួលតាមឈ្មួញវៀតណាម ស្របពេលស្រូវក្នុងរទេសតណាមចាលខ្លាំង ្វើឱ្យតម្លៃស្រូវថោក។
ជុំវិញបញ្ហាធ្លាក់ថ្លៃស្រូវក្នុងពេលបច្ចុប្បន្ននេះ លោកជំទាវអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង១០ថ្ងៃចុងក្រោយនេះ គឺជាប្រភេទស្រូវស្រាល ដាំដុះរយៈពេលខ្លី (ជាពូជស្រូវមកពីប្រទេសវៀតណាម) មិនមែនពូជស្រូវទាំងអស់ធ្លាក់ថ្លៃនោះទេ។ មូលហេតុដែលស្រូវធ្លាក់ថ្លៃ គឺព្រោះតែមកពីចំនួនស្រូវមានចំនួនច្រើន ទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក លក់មិនដាច់ គ្មានការបញ្ជាទិញ។ លោកជំទាវ បានបន្ថែមទៀតថា កិច្ចការនេះ ក្រសួងកសិកម្ម មិនបានព្រងើយកន្តើយឡើយ ចំពោះបញ្ហាពលរដ្ឋត្អូញថា ស្រូវប្រភេទនេះ ជួបបញ្ហាធ្លាក់ថ្លៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់