ព័ត៌មាន
មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បើកយុទ្ធនាការបរិច្ចាគឈាម «ឈាមសង្រ្គោះជីវិត»
មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន បានរៀបចំបើកយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ «ឈាមសង្រ្គោះជីវិត» នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥ល្ងាច នៅទីតាំងបរិវេណផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ។
លោកស្រី ខៀវ ខេមរី ប្រធានប្រតិបតិ្តគម្រោងនៃសមាគមអភិវឌ្ឍសង្គមខ្មែរ និងលោក វូ ផេងឃាង សមាជិកសមាគមសប្បុរសធម៌មេត្តា និងតំណាងមកពីសមាគមមូលនិធិគ្រួសារខ្មែរ បានស្ម័គ្រចិត្តបរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត លើកឡើងរួមគ្នាថា បច្ចុប្បន្ននេះសប្បុរសជន បងប្អូនប្រជាពលរដ្ឋ និងយុវជន ចាប់ផ្តើមយល់ពីតម្លៃនៃការបរិច្ចាគឈាម ហើយកម្មវិធីបរិច្ចាគឈាមនាថ្ងៃនេះ ក្នុងបំណងស្វែងរកការផ្គត់ផ្គង់ឈាម ដើម្បីសង្រ្គោះជីវិតប្រជាជនកម្ពុជា ក៏ដូជារ្គោះជីវិតុមារកម្ពុជា ដែលត្រូវការឈាមបន្ទាន់ និងដើម្បីបង្កើនការយល់ដឹងអំពីការអប់រំ ស្តីពីសារសំខាន់របស់ឈាម នៅក្នុងសហគមន៍។
ទន្ទឹមគ្នានោះដែរ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម មកពីស្ថាប័ន សមាគម វិស័យឯកជន រួមនិងបងប្អូនប្រជាពលរដ្ឋមកពីបណ្តាសង្កាត់ ខណ្ឌនានា បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាថា ការបរិច្ចាគឈាម មិនត្រឹមតែអាចជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់តែប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពអ្នកបរិច្ចាគឈាមថែមទៀតផង ហើយសូមកុំបារម្ភ! មុននឹងចាប់ផ្ដើមបរិច្ចាគឈាម អ្នកនឹងឆ្លងកាត់នូវការពិនិត្យសុខភាពយ៉ាងល្អិតល្អន់ ពីក្រុមការងារគ្រូពេទ្យជំនាញនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមផងដែរ។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា ការប្រមូលឈាមពីអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម និងការផ្គត់ផ្គង់ឈាម ក្នុងឆ្នាំ២០២៤កន្លងទៅនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ មានកំណើនកើនឡើងរហូតដល់ទៅជាង៣០% គឺកើនឡើងជារៀងឆ្នាំ។ ជាក់ស្តែងតួលេខអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម នៅឆ្នាំ២០២៣ មានចំនួន១៤៣,៤៣៥ប្លោក។ ដោយឡែកនៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានទទួលអំណោយឈាមពីអ្នកស្ម័គ្រចិត្ត បានចំនួន១៦៦,៤២២ប្លោក (ក្នុងតួលេខឆ្នាំ២០២៤នេះ កើនឡើងជាង៣ម៉ឺនប្លោក) ៕ អត្ថបទ រដ្ឋា









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់