ព័ត៌មាន
អង្គការ FAO គ្រោងអនុវត្តគម្រោងការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៣ មករា ឆ្នាំ២០២៥ បានទទួលស្តាប់បទបង្ហាញអំពីគម្រោង “Deliver a Tier 2 GHG inventory for the agriculture sector” របស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) នៅទីស្តីការក្រសួង។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រោយពីបានទទួលស្តាប់ការធ្វើបទបង្ហាញរួច ឯកឧត្តមរដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍ដល់ក្រុមការងារគម្រោងត្រូវចាំបាច់ផ្តោតទៅការងារសំខាន់តែមួយមុខជាក់លាក់ ធ្វើយ៉ាងណាឱ្យមានការគ្រប់គ្រងច្បាស់លាស់ មានលទ្ធផលល្អ មានការអនុវត្តត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា ការងារគម្រោងនៅដំណាក់ទី១នេះ គួរមានការយកចិត្តទុកដាក់លើការងារអនុវិស័យសត្វ ដោយត្រូវសហការជាមួយអគ្គនាយកដ្ឋានជំនាញ ក្នុងការសិក្ពារប៉ាន់ប្រមាណការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការវិភាគការបំភាយកាបូនក្នុងវិស័យកសិកម្ម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី លើកទឹកចិត្តដល់ក្រុមការងារគម្រោងចាំបាច់ផ្តោតការងារដំណាក់កាលទី១នេះឱ្យទទួលបានលទ្ធផលជោគជ័យជាមុនសិន អាចបញ្ជ្រាបការអនុវត្តដល់កសិករពិតប្រាកដ ងាយស្រួលក្នុងប្រមូលទិន្នន័យពាក់ព័ន្ធ និងមានភាពល្អប្រសើរក្នុងអនុវិស័យសត្វ មុនឈានទៅរកការអនុវត្តគម្រោងដំណាក់កាលទី២ និងទី៣ ដែលជាជំហានបន្ទាប់ក្នុងគម្រោង។
បើតាមក្រសួងកសិកម្ម កិច្ចប្រជុំនេះ ធ្វើឡើងដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) ក្នុងគោលដៅស្នើសុំគោលការណ៍ណែនាំពី ឯកឧត្តមរដ្ឋមន្ដ្រី ក្នុងការអនុវត្តគម្រោងការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបានលើកឡើងខាងលើ និងជំរុញការកសាងសមត្ថភាពធនធានមនុស្សក្នុងដំណាក់កាលទី០២ នៃគម្រោង៕








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់