ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន ប្រកាសយកក្រសួងមួយចំនួនជាគណៈកម្មការជំនាញព្រឹទ្ធសភា
ភ្នំពេញ ៖ ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៃកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានប្រកាសយកមន្ត្រីពីក្រសួងយុត្តិធម៌, ក្រសួងការបរទេស និងក្រសួងការពារជាតិ ទៅកាន់គណៈកម្មការជំនាញព្រឹទ្ធសភា ដើម្បីពង្រឹងនូវផ្នែកនានា ក្នុងព្រឹទ្ធសភា។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាស អញ្ជើញដឹកនាំសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យ និងអនុម័តសេចក្តីស្នើសុំវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។
សម្តេចតេជោ មានប្រសាសន៍ថា សម្ដេចនឹងទាញយកសមាជិករដ្ឋាភិបាលមួយចំនួន មកកាន់ព្រឹទ្ធសភា សំដៅចូលរួមចំណែក ដើម្បីពង្រឹងនូវផ្នែកនានា ទាក់ទិនជាមួយនឹងខាងច្បាប់, កិច្ចការបរទេស និងយោធា និងទទួលបានព័ត៌មានមួយចំនួនអំពីរាជរដ្ឋាភិបាលផងដែរ។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណសមាជិក-សមាជិកា នៃព្រឹទ្ធសភា ដែលបានគាំទ្រសម្រាប់កែប្រែនេះ ហើយបន្ទាប់ពីនេះសម្ដេចបានស្នើឱ្យឲ្យអគ្គលេខាធិការ រៀបចំការបះពុព និងសូមសំណូមពរ ឲ្យមានការបោះពុម្ព ទាំភាសាជាតិ និងភាសាបរទេសផងដែរ៕
អត្ថបទ៖ វ៉ន ដារ៉ា




-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់