ព័ត៌មាន
[UPDATE] សារព័ត៌មាន Yonhap៖លោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ត្រូវបានឃុំខ្លួនសម្រាប់ការសាកសួរជុំវិញច្បាប់អាជ្ញាសឹក
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) ក្រុមអាជ្ញាធរកូរ៉េខាងត្បូងបានឃុំខ្លួនលោកប្រធានាធិបតី Yoon Suk Yeol ដើម្បីសាកសួរជុំវិញការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីខែមុន ។

កាលពីថ្ងៃទី ៣ ខែធ្នូលោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកដោយលើកឡើងពីការគំរាមកំហែងពីកម្លាំងប្រឆាំងរដ្ឋ។ ចំណាត់ការដ៏ចម្រូងចម្រាសនេះត្រូវបានបដិសេធភ្លាមៗ ហើយនាំឱ្យមានការចោទប្រកាន់ទម្លាក់តំណែងលោកដោយរដ្ឋសភាកាលពីថ្ងៃទី ១៤ ខែធ្នូ ក្នុងសំឡេងគាំទ្រ ២០៤ទល់នឹង៨៥ ។បច្ចុប្បន្ន តុលាការធម្មនុញ្ញកំពុងពិចារណាថាតើត្រូវដករូបលោកចេញពីតំណែងជាអចិន្ត្រៃយ៍ ឬយ៉ាងណា ជាការសម្រេចចិត្តមួយដែលត្រូវធ្វើក្នុងរយៈពេល ១៨០ ថ្ងៃ។

បន្ទាប់ពីការចោទប្រកាន់ទម្លាក់តំណែង លោក Yoon បានងំាក់ខ្លួននៅក្នុងលំនៅដ្ឋានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូលដោយជំរុញឱ្យមានការប៉ុនប៉ងជាច្រើនលើកដោយក្រុមអាជ្ញាធរដើម្បីឃុំខ្លួនលោកសាកសួរ ដែលបង្កភាពចលាចលទូទាំងប្រទេសជាច្រើនសប្ដាហ៍មកនេះ។

ទីភ្នាក់ងារព័ត៌មាន Yonhap បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេតនៅថ្ងៃពុធនេះ បានចាប់ខ្លួនប្រធានស្តីទីនៃសេវាសន្តិសុខប្រធានាធិបតីរបស់លោក Yoon ដែលបានរារាំងការប៉ុនប៉ងចាប់ខ្លួនលោកប្រធានាធិបតីកាលពីថ្ងៃទី ៣ ខែមករា២០២៥នេះ។ យ៉ាងណាអ្នកនាំពាក្យនគរបាលបានបដិសេធរបាយការណ៍នោះ។
ស្របពេលសារព័ត៌មានក្នុងស្រុកនានាបានរាយការណ៍ពីការឃុំខ្លួនលោក Yoon ការប៉ះទង្គិចគ្នាបន្តិចបន្តួចបានផ្ទុះឡើងរវាងក្រុមបាតុករគាំទ្រលោក Yoon ដែលបានស្រក់ទឹកភ្នែក និងកងកម្លាំងនគរបាលនៅជិតលំនៅដ្ឋានរបស់លោក៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦