ព័ត៌មាន
ចាប់ខ្លួនជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់
យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួនឃនសង្ស័យ១រូប ឈ្មោះ ហ.ត.ហ ភេទប្រុស ពាក់ព័ន្ធនឹងករណី ប្រើប្រាស់គណនីតេឡេក្រាមក្លែងក្លាយ ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាស់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់។
តាមរយ:ការស្រាវជ្រាវ និងសាកសួរជនសង្ស័យ ជំនាញកំណត់បានថា ជនសង្ស័យខាងលើបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រមាណ៥០លើករួចមកហើយ និងទទួលបានផលពីបទល្មើសបានប្រមាណជាង ១១ម៉ឺនដុល្លា និងប្រើវិធីសាស្រ្តឆបោកជនរងគ្រោះ ដោយជនសង្ស័យបានចូលទៅមើលការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុក ដែលមានលក់សម្លៀកបំពាក់ និងផ្លែឈើ ជនសង្ស័យបានកត់ចំណាំជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយបានក្លែងបន្លំគណនីតេឡេក្រាមរបស់ម្ចាស់ទំព័រហ្វេសប៊ុកម្ចាស់អាជីវកម្មផ្សេង ទាក់ទងទៅជនរងគ្រោះ ដែលបានបញ្ជាទិញ ដោយប្រាប់ថា ជនរងគ្រោះបានផ្ញើប្រាក់ចូលគណនីធនាគាររបស់ហាង ខុសគោលការណ៍ ធ្វើឱ្យខូចប្រព័ន្ធ Systerm បណ្ដាលឱ្យខាងធនាគារ Block គណនីធនាគាររបស់ហាង តម្រូវឱ្យជនរងគ្រោះបង់ប្រាក់ដើម្បីដោះស្រាយ បើសិនជាជនរងគ្រោះមិនព្រមបង់ប្រាក់ ជនសង្ស័យបានយកគណនីតេឡេក្រាមដែលបានក្លែបន្លំជាថ្នាក់ដឹកនាំ (នគរបាលជាតិ) ទាក់ទងទៅជនរងគ្រោះ គម្រោមចាប់ខ្លួនជនរងគ្រោះ។
បច្ចុប្បន្ន នាយកដ្ឋានបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹងដល់ប្រជាពលរដ្ឋ សូមមេត្តាប្រយ័ត្នចំពោះការទំនាក់ទំនង ពីគណនីតាមប្រព័ន្ធទំនាក់ទំនងសង្គមនានា ដោយមិនមានប្រភពច្បាស់លាស់ ជៀសវាងចាញ់បោកជនខិលខូចដោយប្រការណាមួយ និងសូមធ្វើការរាយការណ៍ជូនសមិត្ថកិច្ចភ្លាមៗក្នុងករណីមានការទំនាក់ទំនងមកខុសប្រក្រតី ដើម្បីសមត្ថកិច្ចមានមូលដ្ឋានក្នុងការស្រាវជ្រាវ និងបង្រ្កាបជនខិលខូចទាំងនោះអោយទាន់ពេលវេលា។

-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់