ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤នេះ បានផ្ដល់កិត្តិយសជួបសំណេះសំណាលជាមួយ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ ទាំង ២៣០ រូប ដែលពួកគេទើបប្រឡងជាប់ជាស្ថាពរថ្មីៗនេះ។
ជាការផ្ដល់កិត្តិយស ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ដែលត្រៀមខ្លួនចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្នុងឆ្នាំ ២០២៥នេះ។
ក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីពីជ្រាបអំពីប្រវត្តិសង្ខេបសាលាភូមិន្ទរដ្ឋបាល និងការវិវត្តរបស់សាលាភូមិន្ទរដ្ឋបាល នៅក្នុងក្របខណ្ឌនៃការរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២៤ កន្លងមក សាលាភូមិន្ទរដ្ឋបាល បានជ្រើសរើស និងបណ្តុះបណ្តាល៖ សិស្សមន្ត្រីជាន់ខ្ពស់ ១២ជំនាន់ មានចំនួនសរុប ៤នាក់ (ស្រី១៥៣ាក់) និងសិស្សមន្ត្រីក្រមការ ១០ជំនាន់ មានសរុបចំនួន ៧៩៤នាក់ (ស្រី២១០នាក់)។ សិស្សមន្ត្រីទាំងអស់នោះ បាន និងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ចំនួនបេក្ខជនដាក់ពាក្យប្រឡងចូលរៀនសាលាភូមិន្ទរដ្ឋបាល មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះគឺដោយសារតែការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ និងបន្តមកសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ឱ្យមានការកែទម្រង់លើគ្រប់វិស័យ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ដែលធ្វើឱ្យវិស័យសាធារណៈមានភាពទាក់ទាញខ្លាំង សម្រាប់និស្សិត មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអង្គការសង្គមស៊ីវិលនានា និងមួយផ្នែកទៀត ដោយសារជំនឿទុកចិត្តរបស់ពួកគាត់ ចំពោះដំណើរការប្រឡងប្រជែងជ្រើសរើសរបស់សាលាភូមិន្ទរដ្ឋបាល ដែលផ្តោតលើតម្លាភាព បរិយាបន្ន យុត្តិធម៌ និងគុណាធិបតេយ្យ។
ឯកឧត្តមនាយកសាលាភូមិន្ទរដ្ឋបាល ក៏បានបញ្ចាក់ថា ក្នុងឆ្នាំ២០២៥នេះ សាលាភូមិន្ទរដ្ឋបាល នឹងបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ សរុបចំនួន ៥០នាក់ (ស្រី ១៣នាក់) និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ សរុបចំនួន ១៨០នាក់ (ស្រី ៥២នាក់)៕









-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦