ព័ត៌មាន
ក្រុមហាម៉ាសនិយាយថា ខ្លួននៅតែរង់ចាំផែនទីរបស់អ៊ីស្រាអែលក្នុងការចរចាបទឈប់បាញ់នៅហ្កាហ្សា
ក្រុមហាម៉ាសនិយាយថា ខ្លួននៅតែរង់ចាំផែនទីរបស់អ៊ីស្រាអែលក្នុងការចរចាបទឈប់បាញ់នៅហ្កាហ្សា
ក្រុមអ្នកចរចាកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះលើព័ត៌មានលម្អិតចុងក្រោយនៃបទឈប់បាញ់នៅតំបន់ហ្កាហ្សាបន្ទាប់ពីការចរចារជាច្រើនម៉ោងក្នុងប្រទេសកាតា ដោយក្រុមអ្នកសម្របសម្រួល និងភាគីជម្លោះទាំងពីរនិយាយថាកិច្ចព្រមព្រៀងមួយជិតសម្រេចបានជាងពេលណាៗទាំងអស់។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីកិច្ចពិភាក្សាជាង៨ម៉ោង មន្ត្រីជាន់ខ្ពស់របស់ហាម៉ាសបានប្រាប់ សារព័ត៌មាន Reuters កាលពីល្ងាចថ្ងៃអង្គារសប្ដាហ៍នេះដែរថាក្រុមប៉ាឡេស្ទីននៅតែរង់ចាំឱ្យអ៊ីស្រាអែលដាក់ផែនទីបង្ហាញពីរបៀបដែលកងកម្លាំងរបស់ខ្លួននឹងដកខ្លួនចេញពីហ្កាហ្សា។

មន្ត្រីសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហាម៉ាស មិនទាន់បានឆ្លើយតបនៅឡើយទេព្រោះអ៊ីស្រាអែលមិនទាន់បានបញ្ជូននទីបង្ហាញបន់ដែលកងកម្លាំងរបស់ខ្លួននឹងដកេញនោះទ។

មន្ត្រីខាងលើបាននិយាយថា ផែនទីរួមមានការដកទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ ណេតហ្សារីម (Netzarim) នៅកណ្តាលដែនដីហ្កាហ្សាស្ទ្រីប ដើម្បីអនុញ្ញាតឱ្យមានការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ រួមទាំងតំបន់ ចាបាលីយ៉ា (Jabalia) នៅភាគខាងជើងនៃទឹកដីដ៏តូចមួយនេះ ផ្លូវ ហ្វីឡាដែលហ្វៀ (Philadelphia) តាមបណ្តោយព្រំដែនភាគខាងត្បូងជាមួយ អេហ្ស៊ីប និងក្រុង រ៉ាហ្វា (Rafah) នៅជិតព្រំដែននោះ។
លោក ម៉ាចេដ អាល់- អានសារី (Majed Al-Ansari) អ្នកនាំពាក្យក្រសួងការបរទេសកាតាបានប្រាប់សន្និសីទសារព័ត៌មានថា ការពិភាក្សាអំពីព័ត៌មានលម្អិតចុងក្រោយកំពុងដំណើរការបន្ទាប់ពីភាគីទាំងពីរត្រូវបានបង្ហាញដោយអត្ថបទមួយ។លោកប្រធានាធិបតីអាមេរិក Joe Biden ដែលរដ្ឋបាលរបស់លោកបានចូលរួមជាមួយបេសកជនរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយថា កិច្ចព្រមព្រៀងជិតសម្រេចបានហើយ៕
-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦