ព័ត៌មាន
តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន របស់អង្គភាព
កំពង់ឆ្នាំង: នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីផ្សព្វផ្សាយអប់រំស្ដីពី ការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ និងការធ្វើតេស្តដោយស្ម័គ្រចិត្ត ជូនដល់ នាយទាហាន នាយទាហានរង និង ពលទាហាន គ្រប់បណ្ដាកងឯកភាព និង ការិយាល័យ ផ្នែក ចំណុះទីបញ្ជាការ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោក វរសេនីយ៍ឯក ចក់ ជឿន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំង នាយ-ពលទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជាច្រើនរូបផងដែរ ។
លោក មេបញ្ជាការរង បានថ្លែងថា : កម្មវិធីផ្សព្វផ្សាយអប់រំនាពេលនេះ ធ្វើឡើងស្របតាមគោលការណ៍ និង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និង បង្ការជំងឺអេដស៍ ស្វាយ នៅទូទាំងប្រទេសកម្ពុជា ក្នុងគោលបំណងធានាសុខុមាលភាពជូន ប្រជាពលរដ្ឋទូទៅ ក៏ដូចជានាយ-ពលទាហាន ទូទាំងអង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង យើងដែរ ។
តំណាង អង្គការរ៉ាក់ ប្រចាំខេត្តកំពង់ឆ្នាំង បានឡើងបកស្រាយ ពន្យល់ណែនាំអំពី មលហេតុនៃការឆ្លងមេរោគ ហានិភ័យ និង វិធីសាស្ត្របង្ការខ្លួនពីការឆ្លងមេរោគអេដស៍ ជំងឺអេដស៍ និង ជំងឺស្វាយ ជូនដល់ នាយ-ពលទាហាន ទាំងអស់ ឲ្យបានជ្រួតជ្រាប និង ចេះបង្ការខ្លួនពីជំងឺទាំងនេះ នាពេលមុខ ៕ កាំង ហុងវាស្នា







-
ព័ត៌មាន1 day agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ