ព័ត៌មាន
អ្នកនយោបាយកម្ពុជា៖ ទណ្ឌិតក្បត់ជាតិបីជំនាន់ និងក្រុមប្រឆាំងជ្រុលនិយមថៃទាញយកចំនេញរៀងៗខ្លួនពីឃាតកម្មលើលោក លឹម គឹមយ៉ា
អ្នកនយោបាយក្រៅរដ្ឋាភិបាលនៅកម្ពុជា បានរិះគន់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលជាមេដឹកនាំក្រុមប្រឆាំងជ្រុលនិយមកម្ពុជា និងក្រុមប្រឆាំងជ្រុលនិយមនៅប្រទេសថៃដែលព្យាយាមទាញយកផលចំនេញរៀងៗខ្លួនពីឃាតកម្មលើលោក លឹម គឹមយ៉ា ខណៈដែលពួកគេរៀបចំផែនការមានភាពស៊ីសង្វាក់គ្នារវាងក្រុមទាំងពីរ។
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យបានថ្លែងថា៖«គណបក្សប្រឆាំងនៅថៃក៏មានយន្តការជាន់ពន្លិចបក្សកាន់អំណាចនៅថៃ ហើយក្រុមជ្រុលនិយមនៅកម្ពុជា ក៏កំពុងព្យាយាមធ្វើដូចគ្នាដែរ ហើយនេះជាសេណារីយោមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងប្រទេសជិតខាងទាំងពីរមានភាពល្អក់កកនឹងគ្នា។ ដូច្នេះពួកគេព្យាយាមបំប៉ោងរឿងតូចៗឱ្យធំ ដើម្បីទម្លាក់កំហុសដល់បក្សកាន់អំណាចរៀងៗខ្លួន ហើយបានផលចំនេញរៀងៗខ្លួនដែរ»។
លោកបន្តថា ក្នុងនាមជាប្រទេសជិតខាង កម្ពុជា-ថៃមិនគួរបង្កឱ្យមានសកម្មភាពអរិភាពណាមួយនឹងគ្នានោះទេ ដោយសារប្រទេសទាំងពីរមិនអាចកាត់ផ្ដាច់ទំនាក់ទំនង ឬមិនមានការពឹងពាក់គ្នានោះទេ។ ភាគីទាំងពីរត្រវារពឹងពាក់គ្នាាមរយៈការនាំេញ-នាំចូលទំនិញគ្រប់ប្រភេទ ទំនាក់ទំនងការទូត និងវិស័យសេដ្ឋកិច្ចផ្សេងៗទៀត។
ទោះបីជាយ៉ាងណា លោក វិសិទ្ធគុន បានកត់សម្គាល់ឃើញថា ក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី បានទទួលផលចំនេញពីឃាតកម្មលោក លឹម គឹមយ៉ា ៣យ៉ាង គឺទី១-អាចធ្វើជាលេសក្នុងការចោទប្រកាន់ទម្លាក់កំហុសលើរដ្ឋាភិបាល, ទី២-កម្ចាត់សត្រូវដ៏ធំរបស់ខ្លួនគឺលោក លឹម គីមយ៉ា ដែលជាអ្នករិះគន់ឥតសច្ចៃមាត់ទៅលើលោក សម រង្ស៊ី និងទី៣-អាចធ្វើជារងើកភ្លើងបញ្ឆេះកំហឹង ដើម្បីបម្រើផលប្រយោជន៍បដិវត្តន៍ពណ៌របស់ខ្លួនដែលប៉ុនប៉ងមិនបានសម្រេចជាយូរមកហើយ។
ចំណែកលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរបានថ្លែងស្រដៀងគ្នានេះដែរថា ករណីឃាតកម្មលើលោក លឹម គឹមយ៉ា ត្រូវបានក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងថៃទាញយកចំណេញរៀងៗខ្លួន និងយ៉ាងស៊ីសង្វាក់គ្នាផងដែរ។
លោក អ៊ុន ជឹម បានបញ្ជាក់ថា៖«នៅអំឡុងពេលដែលក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជាបាននាំគ្នាស្រែកទម្លាក់កំហុសមកលើរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមនៅថៃវិញ ក៏កំពុងដាក់សម្ពាធទៅលើរដ្ឋាភិបាលថៃដូចគ្នាដែរចំពោះករណីនេះ។ ភាពស្រុះគ្នារវាងក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងថៃ ហាក់បង្កើតការសង្ស័យថា ក្រុមទាំងពីរទំនងជាមានសេណារីយោរួមគ្នាក្នុងការបង្កើត និងបញ្ឆេះទំនាស់រវាងប្រទេសកម្ពុជា-ថៃ ដើម្បីផលចំណេញនយោបាយរបស់ខ្លួន»។
បើតាមអ្នកនយោបាយកម្ពុជាទាំងពីររូបយល់ឃើញថា គោលដៅរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងនៅថៃ គឺការផ្តួលរំលំរដ្ឋាភិបាលដែលកំពុងកាន់អំណាច។ គោលដៅដូចគ្នា និងភាពស៊ីសង្វាក់គ្នារវាងក្រុមទាំងពីរ បានធ្វើឱ្យលេចចេញនូវសំណួរមួយទៀត នោះគឺ តើអាចមានបាតដៃទី៣ជាអ្នករៀបចំ ដើម្បីជួយក្រុមទាំងពីរ ដោយទម្លាក់កំហុសឱ្យរដ្ឋាភិបាលរៀងៗខ្លួន?
តាមរយៈហេតុផលដូចបានលើកឡើងខាងលើគេអាចទាញសេចក្តីសន្និដ្ឋានបានថា គ្មានហេតុផលណាមួយដែលរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ជាអ្នករៀបចំឱ្យមានឃាតកម្មបែបនេះឡើយ ពីព្រោះវាជាការខាតបង់ធំធេងណាស់។ ភាគីខាងកម្ពុជាខាតបង់តាមរយៈការសង្ស័យ និងការចោទប្រកាន់ពីក្រុមប្រឆាំង ខណៈខាងភាគីថៃវិញ ក៍ខាតបង់មុខមាត់ និងប៉ះពាល់ដល់វិស័យទេសចរណ៍ថែមទៀតផង។
គួររំឭកថា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិលោក លិម គិមយ៉ា ត្រូវបានខ្មានកាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។ ខ្មាន់កាំភ្លើងជាជនជាតិថៃដែលជាអតីតទាហានជើងទឹកថៃ ត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួន បន្ទាប់ពីបានរត់គេចចូលខេត្តបាត់ដំបង ប្រទេសកម្ពុជា និងត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនត្រលប់ទៅប្រទេសថៃ ដើម្បីអនុវត្តន៍នីតិវិធីច្បាប់កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥៕


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់