ព័ត៌មាន
បច្ចុប្បន្នទីផ្សារស្រូវ អូអឹម មានតម្លៃក្រោម១ពាន់រៀល ខណៈស្រូវសែនក្រអូបមានតម្លៃលើ ១ពាន់រៀលក្នុងមួយគីឡូក្រាម
អ្នកប្រកបអាជីវកម្មក្នុងវិស័យស្រូវអង្ករនៅកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់ទីផ្សារស្រូវពូជប្រភេទ អូអឹម (OM) គឺមានតម្លៃជាង៨០០រៀល ក្នុងមួយគីឡូ ទៅតាមគុណភាពស្រូវ ខណៈស្រូវពូជសែនក្រអូប និងស្រូវពូជប្រភេទផ្សេងៗទៀត មានតម្លៃជាង ១ពាន់រៀល ក្នុងមួយគីឡូក្រាម។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី១៦ ខែមករានេះថា គិតមកដល់ពេលនេះ ការប្រមូលទិញស្រូវរបស់បណ្តារោងម៉ាស៊ីនទាំងតូច និងធំ បានដំណើរការយ៉ាងល្អប្រសើរ និងកត់សម្គាល់ឃើញថា ការទទួលទិញស្រូវពូជប្រភេទសែនក្រអូបមានតម្លៃខ្ពស់ជាងស្រូវពូជប្រភេទ អូអឹម។

លោកបានលើកឡើងថា ចាប់ពីការប្រមូលផលស្រូវប្រាំង រោងម៉ាស៊ីននានាបានចាប់ផ្តើមបើកការទទួលទិញស្រូវ ដម្បីកិនជាអង្ករសម្រាប់ផ្គត់ផ្គង់លក់នៅលើទីផ្សារ។ លោកបន្តថា តម្លៃនៃការទទួលទិញស្រូវ គឺមានផ្សេងគ្នាទៅតាមទីតាំងខុសៗគ្នា ក្នុងនោះស្រូវពូជ អូអឹម ចន្លោះពី ៨៦០ ទៅ៨៧០ ក្នុងមួយគីឡូ ដោយមានតម្លៃទាបជាងឆ្នាំមុន។ រីឯស្រូវសែនក្រអូប មានតម្លៃខ្ពស់ជាង អូអិម ប្រមាណ ២០០ ទៅ៣០០រៀល ក្នុងមួយគីឡូ។
ទាក់ទិនតម្លៃខុសគ្នារវាងស្រូវពូជប្រភេទ អូអឹម និងស្រូវសែនក្រអូប លោកអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ដោយសារក្លិន និងរសជាតិក្រោយកែច្នៃទៅជាអង្ករ។ ដោយឡែក ចំពោះបញ្ហាធ្លាក់ថ្លៃស្រូវ អូអិម ឆ្នាំនេះ លោកបានបញ្ជាក់ថា ដោយសារមានបញ្ហាទីផ្សារផលិតនៅក្រៅប្រទេសផង និងចំណុចមួយទៀត ដោយសារឆ្នាំកន្លងទៅ ប្រជាកសិករធ្លាប់ទទួលបានថ្លៃ ហើយឆ្នាំនេះគាត់សម្រុកធ្វើលឿនពេក បើតាមកាពិតគាត់ត្រូវធ្វើ និងនៅតំបន់ខ្លះមិនត្រូវធ្វើ ប៉ុន្តែគាត់ធ្វើឲ្យហើយ ដល់ពេលធ្វើលឿនពេកគឺចាលគ្នា ប៉ុន្តែបរិមាណស្រូវធ្វើឆ្នាំនេះ គឺលើសជាងឆ្នាំមុនច្រើន បើជាទម្លាប់គាត់ធ្វើដូចពីមុនរាល់ដង គាត់នឹងមិនចាលនោះទេ។
លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា «ការធ្វើស្រែ កសិករត្រូវពិនិត្យមើលទីតាំងរបស់គាត់ថាអំណោយផលធ្វើស្រូវពូជ អូអិម ក៏ធ្វើទៅ ប៉ុន្តែបើអំណោយផលស្រូវសែនក្រអូប គួរចែកគ្នាធ្វើ បើកាលណាធ្វើទាំងអស់គ្នា នោះនឹងមានបញ្ហាដូចគ្នា ប៉ុន្តែបើគាត់ធ្វើផ្សេង ដូចជា អ្នកខាងនេះធ្វើស្រូវសែនក្រអូបខ្លះ ខាងនោះស្រូវស្រង៉ែខ្លះ និងផ្សេងទៀតធ្វើស្រូវ អូអិម ញ្ចឹងបញ្ហានឹងមិនទាល់ មានន័យថា យើងអាចជួយគ្នា ព្រោះរយៈពេលដាំដុះ មានអាយុខុសគ្នា ឧទាហរណ៍ អូអិម ៩០ថ្ងៃ ស្រង៉ែ៧៥ថ្ងៃ និងស្រូវសែនក្រអូប ១១៥ថ្ងៃ អញ្ចឹងពេលវេលាក្នុងការច្រូតខុសគ្នា នោះមិនចាល់ កាលណាយើងដាំប្រភេទដូចគ្នា ដល់ពេលទុំ គឺទុំទាំងអស់គ្នា គឺវាចាល»។
ខណៈកំពុងមានការផសផុលអំពីបញ្ហាការចាលស្រូវ និងបញ្ហាតម្លៃធ្លាក់ចុះរបស់ស្រូវពូជប្រភេទ អូអិម ក្រុមហ៊ុន អេមរុ រាស៍ (ខេមូឌា) ដែលជារោងម៉ាស៊ីនកិនស្រូវ និងជាអ្នកនាំចេញអង្ករកម្ពុជាធំជាងគេមួយទៅកាន់ទីផ្សារអន្តរជាតិបានប្រកាសប្រមូលទិញស្រូវ អូអឹម ចំនួន ១២,០០០តោន ក្នុងតម្លៃ ៨៨០រៀល ដែលជាតម្លៃលើសទីផ្សារ។
ដោយឡែក ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន ដែលរោងម៉ាស៊ីន និងអ្នកនាំចេញដូចគ្នាខាងលើនេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងដែរថា ទោះបីជាពេលនេះទីតាំងស្តុកស្រូវមិនសូវមានច្រើន ប៉ុន្តែដើម្បីសម្រួលការលំបាករបស់ប្រជាកសិករ ក្រុហ៊ុនអាចទទួលទិញបានចន្លោះពី ៨ពាន់តោន ទៅ១០ពាន់តោន សម្រាប់ស្រូវពូជ អូអឹម ៥៤ ៥១នេះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ថវិកាចំនួន ៣០លានដុល្លារបន្ថែម ដើម្បីទិញស្រូវអង្ករ ខណៈគិតចាប់តាំងពីឆ្នាំ២០១៦មក រាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ ទម្លាក់បាន ៥លើករួចមកហើយ សរុបថវិកាចំនួនប្រមាណជាង ២០៨លានដុល្លារ ដើម្បីទ្រទ្រង់លើវិស័យស្រូវអង្ករទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់