ព័ត៌មាន
លោក Pep និងប្រធានក្រុមព្រះខ័នរាជ ថាប៉ះ Thanh Hoa ប្រៀបដូចការប្រកួតផ្ដាច់ព្រ័ត្រ
លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង និងប្រធានក្រុម សឿយ វិសាល បានចាត់ទុកការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa របស់វៀតណាម ប្រៀបដូចការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៤/២៥ ។

ការលើកឡើងនេះ មុនពេលក្រុមជើងឯកលីគកំពូលកម្ពុជា ធ្វើដំណើរទៅប្រទេសវៀតណាម កាលពីល្ងាចថ្ងៃច័ន្ទ ដើម្បីត្រៀមការប្រកួតពូលA ក្នុងយុទ្ធការប្រកួតជើងឯកក្លិបបាល់ទាត់ប្រចាំតំបន់ ជាមួយក្រុមកំពុងឈរកំពូលតារាងលីគកំពូលវៀតណាម Dong A Thanh Hoa នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្អែក នៅកីឡដ្ឋាន Thanh Hoa ។

លោក Pep បានចាត់ទុកការប្រកួតនេះ ប្រៀបដូចជំនួបផ្ដាច់ព្រ័ត្រ ដ្បិតបើកឈ្នះព្រះខ័នរាជ នៅមានឱកាសប្រជែងកៅអីវគ្គបន្ដ ខណៈបើចាញ់ នឹងអស់ឱកាសតែម្ដង ។ លោកថា Thanh Hoa គឺជាក្រុមខ្លាំងក្នុងូល ដែលមានរបៀបលេងស្រដៀងគ្នា នឹងក្រុមខ្លួនដែរ ។ យ៉ាងណាមិន លោកបានផ្ដោតការប្រកួតនេះជាសំខាន់ ទោះបីត្រឡប់មកវិញ ត្រូវជួបក្រុមខ្លាំងភ្នំពេញក្រោន ក្នុងលីគកំពូលកម្ពុជាក៏ដោយ ។
ដោយឡែកកីឡាករ សឿយ វិសាល បានលើកឡើងស្រដៀងគ្នា ចំពោះការប្រកួតប្រៀបបានជំនួបផ្ដាច់ព្រ័ត្រនេះ ។ វិសាល និងមិត្តរួមក្រុម បានប្ដេជ្ញាជាមួយឆន្ទៈយ៉ាងមុតមាំក្នុងការប្រកួតដ៏សំខាន់នេះ ដើម្បីស្វែងរកលទ្ធផលល្អ និងមានឱកាសប្រជែងកៅអីវគ្គបន្ដ ទោះបីក្រុមខ្លួន មានការប្រកួតដ៏មមាញឹក ហើយមានកីឡាករខ្លះ មានបញ្ហារបួសក៏ដោយ ។
គួរដឹងថា បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង កំពុងឈរលេខ៥ បណ្ដោះអាសន្ន ក្នុងពូលA នៃជើងឯកក្លិបបាល់ទាត់អាស៊ាន ឆ្នាំ២០២៤/២៥ ដោយរកបាន ៣ពិន្ទុ ក្រោយឆ្្លងកាត់ ៣ប្រកួតឈ្នះ ១ និងចាញ់ ២ ខណៈនៅសល់ ២ប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះ Dong A Thanh Hoa នាថ្ងៃពុធនេះ និងប្រកួតចុងក្រោយ ត្រូវបើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវ Shan United របស់មីយ៉ាន់ម៉ា នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខ ។
រីឯក្រុម PSM Makasar កំពុងឈរកំពូលតារាង ដោយមាន ៧ពិន្ទុ នាំមុខក្រុម Dong A Thanh Hoa និងក្រុម BG Pahtum United របស់ថៃ ដែលរកបាន ៥ពិន្ទុស្មើគ្នា ហើយក្រុមនីមួយៗ សុទ្ធតែនៅសល់ ២ប្រកួតក្នុងដៃ ។ ដូច្នេះព្រះខ័នរាជស្វាយរៀង នឹងមានឱកាសប្រជែងកៅអីវគ្គបន្ដ ប្រសិនបើអាចយកឈ្នះក្រុមខ្លាំងវៀតណាម Dong A Thanh Hoa នាថ្ងៃស្អែក៕ អត្ថបទ លី ឈុនឡា
-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន19 hours agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន3 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន3 days agoខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍ជិត១លានាក់ក្នុងរយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ